ព័ត៌មានជាតិ
ក្រោយ សួស វីហ្សា តេស្តលើកទី៣វិជ្ជមានកូវីដ១៩ អ្នកនិពន្ធ សួន ពិសិដ្ឋ បញ្ជាក់ពីសុខភាពរបស់ខ្លួន
បន្ទាប់ពីតារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា បានធ្វើតេស្តលើកទី៣ រកឃើញឆ្លងជំងឺកូវីដ-១៩ ភ្លាមៗនេះដែរអ្នកនិពន្ធលោក សួន ពិសិដ្ឋ បានចេញមកបញ្ជាក់ច្បាស់ៗអំពីបញ្ហាសុខភាពរបស់ខ្លួនខណៈកន្លងមកធ្លាប់មានប្រវត្តិជួប សួស វីសា។
លោក សួន ពិសិដ្ឋបានរៀបរាប់ថា លោកបានទទួលព័ត៌មានអំពីប្អូនស្រី សួស វីហ្សា កាលដែលធ្វើតេស្តលើកទី៣រកជំជឺកូវិដ-១៩ចេញលទ្ធផលគឺវិជ្ជមានដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសារព័ត៌មាន តែទោះជាយ៉ាងណាលោកសូមផ្ដល់កម្លាំងចិត្តរឹងមាំឡើងអនុវត្តតាមគោលការថែរក្សាសុខភាពប្រចាំថ្ងៃឱ្យបានល្អខ្ជាប់ខ្ជួន និងតាមការណែនាំរបស់លោកគ្រូពេទ្យជំនាញ។ ជូនពរប្អូនបានឆាប់ជាសះស្បើយនិងបានជួបជុំក្រុមគ្រួសារវិញកុំបីខាន។

លោកបន្តថា ចំណែកលោកវិញក្នុងរូបភាពនេះ គឺក្នុងទិដ្ឋភាពកាលដែលយើងបានថត MV កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ រួមគ្នាក្នុងស្នាដៃបទចម្រៀងថ្មីដែលលោកបានតែងនិពន្ធផលិតជូនប្អូន ស្រី សួស វីហ្សា ច្រៀងឆ្លើយតបនិងខ្ញុំមួយបទម្នាក់ សម្រាប់ក្នុងឧកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរព.ស. ២៥៦៤ចូល២៥៦៥ នៃគ.ស. ២០២១ នេះក្នុងការផលិតរបស់ផលិតកម្មក្រុមហ៊ុនហង្សមាស។
លោក សួន ពិសិដ្ឋ បាននិយាយទៀតថា លោកបានទៅពិនិត្យធ្វើតេស្ដ២លើករួចហើយ ដោយលើកទី១ក្នុងថ្ងៃទី៩ ខែមីនាឆ្នាំ២០២១ លើកទី២ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ជាលទ្ធផលគឺ អវិជ្ជមាន!។ហើយកន្លងមកលោកក៏បានធ្វើចត្តាឡីស័កខ្លួនឯងតាំងពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះដែរបើគិតទៅអស់រយៈពេល១៤ថ្ងៃហើយ លោកនឹងនៅតែបន្តការចត្តាឡីស័កខ្លួនឯងតទៅទៀត។

អ្នកនិពន្ធរូបនេះបន្តថា ក្នុងអំឡុងពេលចត្តាឡីស័កនេះដែរ លោកបានអនុវត្តិការថែរទាំសុខភាពជាចម្បងងើបពីព្រលឹម ស្រូបយកពន្លឺថ្ងៃស្រូបខ្យល់អាកាសបរិសុទ្ធ ហាត់ប្រាណ២ម៉ោងទៀងទាត់ជារៀងរាល់ ថ្ងៃ មិនទម្រន់ ផឹកតែក្ដៅនិងក្រូចឆ្មា ខ្ញី ទឹកឃ្មុំច្រើនដងជាប្រចាំនិងញ៉ាំ Vitamin C ។ លោកបញ្ជាក់ថា លោកមិនមានអការអ្វីមិនល្អនោះទេ សុខភាពខ្ញុំរឹងមាំល្អបរិបូណ៍ជាធម្មតា ហើយខ្ញុំនឹងទៅពិនិត្យជាលើកទី៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឆាប់ៗខាង មុខនេះ។

លោក សួន ពិសិដ្ឋ បន្ថែមថា សូមជូនពរឲ្យបងប្អូនសិល្បករ-សិល្បការនីនិងពលរដ្ឋខ្មែរទាំងអស់ដែលបានឆ្លងជំងឺកូវិដ-១៩នឹងបានឆាប់ជាសះស្បើយទាំងអស់គ្នានឹងបានជួបជុំក្រុមគ្រួសារវិញកុំបីខាន ព្រមទាំងបងប្អូនដែលមិនមានឆ្លងជំងឺកូវិដ១៩- នេះបានជៀសឆ្ងាយពីជំងឺនេះនិងជួបប្រទះតែសេចក្ដីសុខ មានសុខភាពល្អបរិបូណ៍ជាដរាប៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


