ព័ត៌មានជាតិ
សូមកុំភ្ញាក់ផ្អើល ខណៈក្រុមគ្រូពេទ្យចុះទៅយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដជាលើកទី២នៅបុរី លឹម ឈាងហាក់
ភ្នំពេញ ៖ អាជ្ញាធរបាននិយាយថា នៅរសៀលថ្ងៃទី២៣ខែមីនានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ចំនួន៧នាក់ដែលកំពុងរស់នៅបុរីលឹម ឈាងហាក់ក្នុងនោះមានស្រី៥នាក់។

យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ខែមីនានេះ ក្រុមគ្រូពេទ្យបានយកសំណាកពីប្រជាពលរដ្ឋចំនួន៧នាក់ជាលើកទី២ដែលកំពុងរស់នៅក្នុងបុរី លឹម ឈាងហាក់ ស្ថិតក្នុងផ្ទះលេខ១៧៩. ផ្ទះលេខ១២និងផ្ទះលេខ១៣។

លោកស្រីចៅសង្កាត់បានបញ្ជាក់ថា បុរីលឹម ឈាងហាក់ នេះគឺស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ហើយអ្នកដែលមកយកសំណាកជាលើកទី២នេះគឺលើកទី១ពិនិត្យទៅអវិជ្ជមានទាំង៧នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល ព្រោះគ្រូពេទ្យមកយកសំណាកជាលើកទី២យកទៅពិនិត្យនោះទេ។

បច្ចុប្បន្នគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងឲ្យតែឃើញរថយន្តរបស់ក្រុមគ្រូពេទ្យចុះទៅកន្លែងណាគឺកន្លែងនោះស្ងាត់ដូចចោរលួចសេះអញ្ចឹង៕
ដោយ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ