ព័ត៌មានជាតិ
រថយន្តដឹកទំនិញ បុករថយន្ត គយរដ្ឋាករពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកទំនិញ បានបុករថយន្តរបស់មន្ត្រីសាខាគយនិងរដ្ឋាករខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលចំនួន៤នាក់។

ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ១៤និង ៣០នាទី ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នៅត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A- 6255 បើកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ប្រស្រែលើ ឃុំវិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានអ្នករួមដំណើរម្នាក់បើកបរមានទិសដៅពីត្បូង ទៅ ជើងបានបុក នឹងរថយន្ត មួយគ្រឿង ម៉ាក TOYOTA CAMRY 2007 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 10 2-0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន០៣ នាក់ បើកបរមានទិសដៅពីត្បូងទៅជើង។

លោកអធិការបានបន្តទៀតថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបររថយន្តពាក់ស្លាកលេខ កំពង់ចាម 3A-6255 បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុករថយន្ត ពាក់ស្លាកលេខ រដ្ឋ 10 -2-0285 ពីក្រោយបណ្តាលឲ្យរងរបួសមនុស្សចំនួន០៤នាក់ (ស្រាល០៣នាក់ ធ្ងន់ម្នាក់ )និងខូចខាតរថយន្តចំនួន ០២គ្រឿង (ស្រាល០១គ្រឿង ធ្ងន់០១គ្រឿង )។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


