ព័ត៌មានជាតិ
ពលរដ្ឋដែលធ្វើដំណើរមកសៀមរាប ដាច់ខាតត្រូវផ្តល់ព័ត៌មានពិត និងចូលរួមធ្វើចត្តាឡីស័ក
សៀមរាប ៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ និងចូលរួមធ្វើចត្តាឡីស័ក។

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា មួយរយៈនេះករណីនាំចូលជំងឺកូវីដ-១៩ មកកាន់ខេត្តសៀមរាប បានកើតឡើងជាបន្តបន្ទាប់ ដែលជាករណីនាំចូលមកពីបណ្ដារាជធានី-ខេត្ត ដែលមានហានីភ័យខ្ពស់នៃការីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចូលដល់ក្នុងសហគមន៍ នៃខេត្តសៀមរាបនោះ សូមបងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ នៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមរបស់ខេត្តទាំងពីរកន្លែង គឺចំណុចស្រុកជីក្រែង ព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តកំពង់ធំ និង ចំណុចស្រុកក្រឡាញ់ ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាពិសេស ត្រូវចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា មកពីតំបន់ដែលមានការឆ្លងជំងឺកូវីដ-១៩ កម្រិតខ្ពស់ ដែលមាននៅក្នុងតំបន់មួយចំនួន នៃរាជធានីភ្នំពេញ , ខេត្តកណ្ដាល , ខេត្តព្រះសីហនុ ឬខេត្តផ្សេងៗ មួយចំនួនទៀត។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញរួមធ្វើជាវាគ្មិន ក្នុងកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត មានប្រសាសន៍បន្តថា ប្រការសំខាន់បំផុតនោះ គឺគ្រប់ៗគ្នា ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ និង ៣ការពារ ដូច្នេះការទប់ស្កាត់បាន ឬមិនបាន គឺអាស្រ័យលើយើងទាំងអស់គ្នា មានឆន្ទៈដែរឬអត់ ព្រោះបើសិនជាយើងមិនបានប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ នេះទេ គឺយើងនេះហើយដែលជាភ្នាក់ងារចម្លងមេរោគ ទៅដល់ក្រុមគ្រួសាររបស់យើង និង ក្នុងសហគមន៍របស់យើង។
លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍បន្តទៀតថា ជាមួយគ្នានេះដែរ ប្រសិនបើបងប្អូន មានជាប់ការសង្ស័យ ឬក៏ជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ ឬបង្ហាញនូវព័ត៌មានពិត កុំលាក់លៀម និងត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីក្រុមគ្រូពេទ្យងាយស្រួលក្នុងការព្យាបាល និងងាយស្រួលក្នុងការស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀតយកមកព្យាបាល ដើម្បីកុំមានការរីករាលដាលបន្តទៀត។

សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី២២ ខែមីនានេះ ខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន០៥នាក់ ក្នុងនោះករណីលើកទី០១ ជាស្ត្រី ទីលំនៅបច្ចុប្បន្នក្នុងឃុំសំរោងយា ស្រុកពួក ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញប្រមាណជាង ២០នាក់ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ចំនួន២លើករួចហើយ , ករណីលើកទី០២ ជាបុរស ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញ ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះផងដែរ, ករណីលើកទី០៣ ជាបុរស ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ដ , ករណីលើកទី០៤ ជាស្ត្រី ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាប្រពន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ និង ករណីលើកទី៥ ជាប្រុស ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាកូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ ហើយអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ៕
អត្ថបទ ៖ លោក ទិត្យ សំបូរ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


