Connect with us

ព័ត៌មានជាតិ

ឆេះ​ព្រៃ​២​កន្លែង​ មិនដឹង​មូលហេតុ សំណាងល្អ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ពន្លត់​ទាន់

បានផុស

នៅ

កែប ៖ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្ត ស្រុក និង​ក្រុង ក្រោម​ការ​បញ្ជា​ដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​អន្តរាគមន៍​ចុះ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃភ្នំ​ចំនួន​២​កន្លែង ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​ជាច្រើន​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិន​នឹង​ករណី​ឆេះ​ព្រៃ​ខាងលើ យោង​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆាបឆេះ​ព្រៃ​ចំនួន​២​កន្លែ​ង​ផ្សេងគ្នា ដោយ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ជើងភ្នំ​អង្កោល ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ និង​មួយ​កន្លែង​ទៀត នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​ផ្លូវ​ឡើង​បឹង​ហ្គា​ឡូ​កែប​លុ​ច្ស ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ហេតុការណ៍​ទាំង​២​លើក​ខាងលើ​នេះ កម្លាំង​នគរបាល​យើង​គ្រប់គ្រង​ស្ថានភាព​បាន​១០០% និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​រលត់​ទាំងស្រុង ដោយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ដំណាំ ឬ​លំនៅឋាន​ប្រជាពលរដ្ឋ​នោះឡើយ​។

ជា​មួយ​គ្នា​នេះ​ដែរ អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​តំបន់ ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ព្រោះ​ខណៈ​នេះ​ជា​រដូវ​ក្តៅ ពិសេស​កុំ​បោះ​កន្ទុយបារី​ចោល និង​បំពក់​ភ្នក់ ដុត​ទៀន ធូប​ដោយ​គ្មាន​មនុស្ស​នៅ​ឲ្យ​សោះ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម