ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគបរទេស
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ពង្រឹងវិស័យហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងនេះ នឹងផ្តោតលើការទាក់ទាញធនាគារអន្តរជាតិ ធនាគារវិនិយោគ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ (Wealth Management) ព្រមទាំងក្រុមហ៊ុនជួលយន្តហោះ និងនាវា ឱ្យមកបណ្តាក់ទុននៅឥណ្ឌូណេស៊ី។
ដើម្បីទាក់ទាញវិនិយោគិន រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូលសាជីវកម្មរហូតដល់ ៥០ ឆ្នាំ សម្រាប់វិនិយោគិនដែលបំពេញលក្ខខណ្ឌកំណត់។
មន្ត្រីឥណ្ឌូណេស៊ីបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារអ្នកមានៗបំផុតនៅលើពិភពលោក ដែលគ្រប់គ្រងជាលក្ខណៈក្រុមហ៊ុនគ្រួសារ (Family Offices) មានប្រមាណ ៣,២ ទ្រីលានដុល្លារ ហើយប្រហែល ៦៥% ក្នុងនោះ កំពុងស្វែងរកទីតាំងថ្មីសម្រាប់វិនិយោគ។ ឥណ្ឌូណេស៊ីមានគោលដៅទាក់ទាញទុនទាំងនេះឱ្យចូលមកក្នុងប្រទេស។
រដ្ឋាភិបាលមិនទាន់កំណត់ទីតាំងសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុដំបូងនៅឡើយទេ ប៉ុន្តែកោះបាលីត្រូវបានលើកឡើងថា ជាជម្រើសមួយ។ គម្រោងនេះត្រូវបានរំពឹងថា អាចទាក់ទាញការវិនិយោគបានរហូតដល់ ៥០០ ទ្រីលានរូពី (ប្រមាណ ២៧,៩ ប៊ីលានដុល្លារអាមេរិក)។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងបង្កើតស្ថាប័នត្រួតពិនិត្យ ស្ថាប័នគ្រប់គ្រង និងតុលាការពិសេស ដើម្បីដោះស្រាយវិវាទដែលកើតឡើងក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងនេះ។ អាជីវកម្មនៅក្នុងមជ្ឈមណ្ឌលក៏នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសក្នុងប្រតិបត្តិការផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


