Connect with us

ព័ត៌មានជាតិ

កូវីដ​​ឆ្លង​ចូល​សហគមន៍​ជនជាតិ​ចិន​នៅ​ភ្នំពេញ​ថយ​ចុះ ថ្ងៃ​ខ្លះ​គ្មាន​មួយ​ករណី

បានផុស

នៅ

ការ​ឆ្លង​កូវីដ​លើ​សហគមន៍​ជនជាតិ​ចិន​នៅ​​រាជធានី​ភ្នំពេញ ចាប់ផ្តើម​មាន​ការ​ថយ​ចុះ​​ ហើយ​ថ្ងៃ​ខ្លះ​គ្មាន​មួយ​ករណី​ផង។ នេះ​ជា​​ស្ថានភាព​ប្រែប្រួល បន្ទាប់​ពី​ការ​ផ្ទុះព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ​រយៈ​ពេល​ជាង​មួយ​ខែមក​នេះ បាន​រាលដាល​ដល់ខេត្តក្រុង​ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​ស្រុកកោះធំ​ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តា​ម​របាយការណ៍​ចេញផ្សាយប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល ក្នុង​រយៈពេល​មួយ​សប្តាហ៍ ការ​ឆ្លង​រាលដាល​លើ​សហគមន៍ជនជាតិចិន​នៅ​រាជធានី​ភ្នំពេញ​ មាន​ត្រឹម​តែ ០៦ករណី​ប៉ុណ្ណោះ​ជាអត្រា​ទាប​បំផុត ខណៈមេរោគ​ឆ្លង​តាម​ផ្លូវ​ដង្ហើមនេះ​បាន​ឆ្លងចូល​​សហគមន៍ជនជាតិខ្មែរ​​ក្នុង​ទ្រង់ទ្រាយ​ធំ។

ទិន្នន័យ​ការ​ឆ្លងកូវីដ​លើ​សហគមន៍ជនជាតិ​ចិន​នៅ​រាជធានី​ភ្នំពេញ (ចាប់ពី​ថ្ងៃ ១៧-២៣មីនា​ ២០២១)៖

-ថ្ងៃ ២៣ មីនា ២០២១ (០១ ករណី)
-ថ្ងៃ ២២ មីនា ២០២១ (មិនមាន)
-ថ្ងៃ ២១ មីនា ២០២១ (មិនមាន)
-ថ្ងៃ ២០ មីនា ២០២១ (មិនមាន)
-ថ្ងៃ ១៩ មីនា ២០២១ (មិនមាន)
-ថ្ងៃ ១៨ មីនា ២០២១ (០៣ ករណី)
-ថ្ងៃ ១៧ មីនា ២០២១ (០២​ ករណី)

​ជនជាតិចិនបាន​​ទៅ​សុំ​បណ្ណ​បញ្ជាក់សុខភាព​ពី​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើ​ដំណើរ​​ទៅក្រៅ​ប្រទេស​ ក្រោយ​មក​តេស្ត​មាន​លទ្ធផល​វិជ្ជមាន​កូវីដ​១៩។ ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​ចុះ​ស្រាវ​ជ្រាវ​បន្ទាន់​​រកអ្នក​​ពាក់ព័ន្ធ ដោយ​រកឃើញ​អ្នក​ពាក់ព័ន្ធ​ ហើយ​ក្លិប​កម្សាន្ត​ឈ្មោះ ​N8 ជាទីតាំង​​​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍សហគមន៍ ២០ ជាង​មួយ​ខែ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១២៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥២៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺ ៧៦១ នាក់ និងស្លាប់ចំនួន ០៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម