Connect with us

ព័ត៌មានជាតិ

ការជួយ​ពលរដ្ឋ​ក្រីក្រ និង​ផ្តល់​ការអប់រំ​ដល់​កុមារ​ជួយ​ឲ្យ​អ្នកស្រី ផាន់ លក្ខិណា ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​ការជួយ​កុមារ​ក្រីក្រ​ឲ្យទទួល​បានការ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​ការជួយ​សង់ផ្ទះ​ឲ្យ​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង គឺជា​អំពើ​ល្អ ដែល​ជួយឲ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខនារី​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ ហើយ​ឥឡូវនេះ អ្នកស្រី​បានជា​ប់​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គល ដែល​ត្រូវបាន​ជ្រើសតាំង​១០​នាក់ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​បើ​អ្នកស្រី​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នកទទួល​ជយលាភី អ្នកស្រី​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១ ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ផាន់ លក្ខិណា ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​អតីត​បុគ្គលិក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​រយៈពេល​១០​ឆ្នាំ​។ ក្នុងអំឡុងពេល​បំពេញការងារ អ្នកស្រី​តែង​តែង​ស្រ​ម៉ៃ​ចង់​មានឱកាស​មួយ ដើម្បី​ជួយ​យកអាសា​ពលរដ្ឋ​ដែល​ជួប​ការលំបាក​។ ជាក់ស្តែង ក្រោយ​ការចាកចេញ​ពលរដ្ឋ​សហគមន៍​ដីក្រហម ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០០៩ អ្នកស្រី​ជាមួយនឹង​ស្វាមី បាន​ជួយ​ពួកគេ​បន្ទាប់ពី​ពលរដ្ឋ​ទាំង​នោះបាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​ក្នុងភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាទ ស្រុក​ពញាឮ ខេត្តកំពង់ស្ពឺ ឬ​ហៅថា​សហគមន៍​តង់​ខៀវ​។ អ្នកស្រី​បាន​ថ្លែងថា “​នៅពេលនោះ​យើង​បាន​ជួយ​ពួកគាត់​ក្នុងនាម​ពួក​ខ្ញុំ​ជា​សប្បុរសជន​។ ខ្ញុំ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​រៃអង្គាសប្រាក់​ពី​មិត្តភក្តិ​ ដើម្បី​ទិញសំពត់​តង់​ចែកជូន​ដល់​ពលរដ្ឋ​ទាំងនោះ ដោយសារ​ឃើញ​ពួកគាត់​មានការ​លំបាក​”​។​

​នៅ​ដើមឆ្នាំ​២០១១ ដោយ​ទទួលបាន​ជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេស​អូស្ត្រាលី អ្នកស្រី​បានមក​បង្កើត​អង្គការ​មួយ​ឈ្មោះថា​អង្គការ​ម៉ា​ណា​ជីវិត ជាមួយ​ស្វាមី​របស់​អ្នកស្រី​។ ក្រោយមក អង្គការ​របស់​អ្នកស្រី​ក៏​ទទួលបាន​ជំនួយ​បន្ថែម​ពី​ព្រះវិហារ​គ្រីស្ទ​សាសនា​នៅ​ប្រទេស​កាណាដា និង​ណូ​វែ​ល​សេ​ឡង់​។ អ្នកស្រី​បន្ថែមថា “​ខ្ញុំ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​។ នៅពេល​ខ្ញុំ​ឃើញ​ពួកគាត់​លំបាក វា​ធ្វើឲ្យ​ខ្ញុំ​នឹកឃើញ​អតីតកាល​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​គិតថា ពួកគាត់​គួរ​ទទួលបាន​ជំនួយ​ដូចជា​ផ្ទះ​ជាដើម​។ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​បើក​អង្គការ​នេះ​ឡើង​ដើម្បី​ជួយ​ពួកគាត់​”​។​

​បន្ទាប់មក អង្គការ​របស់​អ្នកស្រី បាន​សាងសង់​កូន​ផ្ទះ​តូចៗ​ចំនួន​៩៣​ខ្នង ជូន​ពលរដ្ឋ​សហគមន៍​តង់​ខៀវ និង​អតីត​ពលរដ្ឋ​សហគមន​បុរី​កីឡា ដែល​គម្រោង​នេះ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៣ ហើយ​ក្នុងពេល​ជាមួយគ្នា​នោះដែរ ក៏មាន​ការបើក​វគ្គប​ង្រៀ​ន​កុំព្យូទ័រ​ដល់​កុមារ​ផងដែរ​។​

​អ្នកស្រី ធី ស្រី អាយុ ៤៣​ឆ្នាំ ដែល​បាន​ចាក​ចេញពី​សហគមន៍​ដីក្រហម​ទៅរក​នៅក្នុង​សហគមន៍​តង់​ខៀវ បាន​ថ្លែងថា អ្នកស្រី និង​ក្រុមគ្រួសារ​ជួប​ការលំបាក​ខ្លាំង​នៅពេល​រស់នៅក្នុង​សហគមន៍​តង់​ខៀវ​ដំបូង​។ អ្នកស្រី​ថ្លែងថា “​កាលពី​ពួកយើង​មក​រស់នៅ​ទីនេះ​ដំបូង យើង​រស់នៅក្នុង​ខ្ទម​ដែល​យក​ឈើ​គងលើគ្នា ហើយ​ប្រក់​សំពត់​តង់​។ គាត់ [​អ្នកស្រី ផាន់ លក្ខិណា​] ជួយ​សង់ផ្ទះ​ឲ្យ​យើង​”​។​

​ក្រោយមក ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​នៅក្នុង​តំបន់​នោះ ឲ្យទទួល​បានការ​សិក្សា​ចំណេះ​ទូទៅ អង្គការ​របស់​អ្នកស្រី​បាន​បង្កើត​សាលារៀន​មួយ​ឈ្មោះថា សាលារៀន​ដើម​ស្វាយ នៅ​ឆ្នាំ​២០១៤ ដែល​ផ្តល់​ការសិក្សា​ពី​ថ្នាក់​ទី​១ ដល់ទី​៦​។ សាលា​ដើម​ស្វាយ​បានផ្តល់​ការសិក្សា​ដល់​សិស្ស​ចំនួន​៣១៩ នាក់ ក្នុងពេល​បើក​ដំណើរ​ការ​ពី​ឆ្នាំ​២០១៤ ដល់​២០១៩​។ ជា​អកុសល សាលា​ចំណេះ​ទូទៅ​មួយ​នេះ បាន​បិទ​នៅ​ឆ្នាំ​២០១៩ ដោយសារ​កង្វះខាត​មូលនិធិ​។​

​សម្រាប់​ឆ្នាំ​សិក្សា​២០២១​នេះ អង្គការ​ម៉ា​ណា​ជីវិត បានផ្តល់​ការសិក្សា​ដល់​សិស្ស​ចំនួន​៦៥ នាក់ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​ពួកគេ​ពី​៥០% ទៅ ១០០% ឲ្យទៅ​រៀន​នៅ​សាលា​ឯកជន​។ ចំពោះ​គ្រួសារ​ណា ដែលមាន​ការខ្វះខាត​ខ្លាំង អង្គការ​របស់​អ្នកស្រី​ក៏​ផ្តល់​ការឧបត្ថម្ភ​ជា​សាច់ប្រាក់ និង​អង្ករ​ផងដែរ​។ អង្គការ​ក៏​ទទួលបាន​មូលនិធិ​ពី​សប្បុរសជន​មួយចំនួនទៀត​ផងដែរ​។ អ្នកស្រី លក្ខិណា​បាន​អំពាវនាវ​ស្វែងរក​ជំនួយ​បន្ថែមទៀត ដើម្បី​រក្សា​និរន្តរភាព​របស់​អង្គការ​។ មានពេលខ្លះ អ្នកស្រី​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែលជា​ប្រាក់ចំណូល​របស់​គ្រួសារ ដើម្បី​រក្សា​លំនឹង​របស់​អង្គការ​ក្នុងពេល​ខ្វះខាត​មូលនិធិ ជាពិសេស​ក្នុងពេល​កើតមាន​ជំងឺ​កូ​វីដ​-១៩ ដែល​សប្បុរសជន​និង​ព្រះវិហារ​ដែលជា​ម្ចាស់ជំនួយ​បាន​ផ្អាក និង​កាត់បន្ថយ​ជំនួយ​។​

​អំពើ​ល្អ​ទាំងនេះហើយ ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍​របស់ខ្លួន​។​

​ការប្រកាស​ជយលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យារ​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។ ដើម្បី​ចូល​មើល​វីដេអូ​អំពី​អ្នកស្រី ផាន់ លក្ខិណា សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://www.facebook.com/watch/?v=736701273670822 ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម