ព័ត៌មានជាតិ
ជនជាតិវៀតណាមនៅភូមិបឹងឈូក២នាក់ ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ត្រូវគ្រូពេទ្យចុះទៅយកសំណាក
ភ្នំពេញ ៖ ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈមកនៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេសង្កេតឃើញតែជនជាតិចិននិងខ្មែរដែលពាក់ព័ន្ធរួមទាំងឆ្លងជំងឺកូវីដ១៩ ចំណែកថ្ងៃនេះក៏ស្រាប់តែមានជនជាតិវៀតណាម២នាក់ ត្រូវគ្រូពេទ្យចុះមកយកសំណាក។

តាមប្រភពពីលោក គ្រី ហ៊ុច មន្ត្រីសាលាខណ្ឌច្បារអំពៅទទួលបន្ទុកបូកសរុបរបាយការណ៍ថ្ងៃបានឲ្យដឹងថា នៅវេលាម៉ោង១៤រសៀល ថ្ងៃទី២៥ ខែមីនានេះក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅយកសំណាកបុរសជនជាតិវៀតណាម២នាក់ ដែលរស់នៅក្នុងឃ្លាំងមួយក្នុងភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

បន្ទាប់ពីយកសំណាករួចមកគ្រូពេទ្យបានឲ្យពួកគេទាំង២ធ្វើចត្តាឡីស័កក្នុងឃ្លាំងរង់ចាំមើលលទ្ធផលនៃការមើលសំណាក។

លោក គ្រី ហ៊ុច បន្តថា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈមក គឺអ្នកជំងឺនិងអ្នកពាក់ព័ន្ធគឺមានតែជនជាតិចិននិងខ្មែរ។ ខុសប្លែកថ្ងៃនេះបែរជាមានជនជាតិវៀតណាមពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


