Connect with us

ព័ត៌មានជាតិ

ចេញ​វិធាន​ការ​បន្ថែម ដើម្បី​ជួយ​ដល់​វិស័យ​កាត់ដេរ ទេសចរណ៍ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា នេះ បានសម្រេច​ដាក់ចេញ​នូវ​វិធាន​ការ​បន្ថែម ដើម្បី​ជួយ​ដល់​វិស័យ​កាត់ដេរ ទេសចរណ៍ ក៏ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​បំណង​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី​៨​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋា​ភិបាល ដែល​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមីនា​នេះ បាន​បញ្ជាក់ថា បន្ទាប់ពី​ពិនិត្យ និង​ថ្លឹងថ្លែង​យ៉ាង​ល្អិតល្អន់​ទៅលើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច​, បន្ទុក​សុខាភិបាល​, ស្ថានភាព​ពាណិជ្ជកម្ម និង​វិនិយោគ ទាំង​ក្នុង​ក្របខណ្ឌ តំបន់ និង​ប្រទេស រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​បន្ថែម ជុំ​ទី​៨ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​មក​លើ​ស្ថានភាព​សង្គម សេដ្ឋកិច្ច ដែល​ប៉ះពាល់​បណ្ដាលមកពី​ព្រឹត្តិ ការណ៍​ឆ្លង​សហគមន៍ ២០ កុម្ភៈ​, បន្ត​សុពលភាព​នៃ​វិធានការ ដែល​បាន​ដាក់ចេញ នាពេល​កន្លងមក​, អនុវត្ត​វិធានការ​ទ្រទ្រង់ និង​ស្ដារ​អាជីវកម្ម​ធុរកិច្ច ឲ្យ​ងើប​ឡើងវិញ និង​ដើម្បី​ជួយ​ទំនុកបំរុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋា​ភិបាល​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​រោង ចក្រ​-​សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍ ទទួលបាន​លិខិត​អនុញ្ញាត​ឱ្យ​ព្យួរ​កិច្ចសន្យាការងារ និង​លិខិត​អនុញ្ញាត​ឱ្យ​ពន្យារ ការ​ព្យួរ​កិច្ចសន្យាការងារ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយពី​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ និង​លក្ខខណ្ឌ​នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​៖

​ទី​១. បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក ក្នុង​មួយខែ សម្រាប់​កម្មករ​-​និយោជិត​ម្នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល ០៣ ខែ​បន្ថែមទៀត​ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២១​។ ម្ចាស់​រោងចក្រ​-​សហគ្រាស​ក្នុង​វិស័យនេះ ត្រូវ​បន្ថែមចំនួន ៣០ដុល្លារ​អាមេរិក សម្រាប់​កម្មករ​-​និយោជិត ០១ នាក់ (​ជា​សរុប កម្មករ​-​និយោជិតម្នាក់ ទទួល​បាន​៧០ ដុល្លារ​អាមេរិក ក្នុង​មួយខែ​)។

​ទី​២. បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ ជូន​កម្មករ​-​និយោជិត ០១ នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល ០៣ ខែ​បន្ថែម​ទៀត ពី​ខែ មេសា ដល់​ខែ មិថុនា ឆ្នាំ ២០២១ ។ សហ​-​គ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង បន្ថែម​លើ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​។

ទី​៣. បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, ខេត្ត​កែប​, ខេត្តកំពត​, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល ០៣ ខែ​បន្ថែមទៀត ពី​ខែ មេសា ដល់​ខែ មិថុនា ឆ្នាំ ២០២១ ។ អាជីវកម្ម​ទាំងនេះ នៅ​តែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់​ខែ ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ។

ទី​៤. បន្ត​លើកលែង​ការ​បង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម៕

កម្ពុជាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ការស្ទង់មតិថ្មីបង្ហាញថា ជនជាតិ អាមេរិក ប្រហែល ៤០ ភាគរយចាត់ទុក ចិន ជាសត្រូវធំបំផុត

ព័ត៌មានជាតិ៤៨ នាទី មុន

លោក ហេង សួរ ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម