Connect with us

ព័ត៌មានជាតិ

សាលា​មត្តេយ្យ​ធនធាន​ សម្តេច ជា ស៊ីម ​បើក​​ថ្នាក់កម្រិត “គ”១ ឡើងវិញ​ ក្រោយ​ផ្អាកមួយ​រយៈដោយសារ​ខ្វះគ្រូ

បានផុស

នៅ

តាម​រយៈប្រធាន​​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង​បានប្រាប់កម្ពុជាថ្មី​​ថា សាលា​មត្តេយ្យ​ធនធាន​ សម្តេច ជា ស៊ីម នៅក្រុង​បាត់ដំបង​ដែល​ខ្វះគ្រូ​បង្រៀន ហើយ​ត្រូវ​បាន​គណៈគ្រប់គ្រង​សាលា​សម្រេច​រំសាយចោល​​ថ្នាក់កម្រិត “គ”១ មួយថ្នាក់ ឥលូវនេះ​ដោយមានការ​សម្របសម្រួលពី​មន្ទីរអប់រំ​ខេត្ត​ គណៈគ្រប់គ្រង​សាលា​បានបន្ត​បើក​ថ្នាក់​បង្រៀន​​ឡើងវិញ ដោយ​​បែងចែកថ្នាក់​ដែល​ខ្វះគ្រូ​បង្រៀន ទៅរៀននៅថ្នាក់ផ្សេងជាបណ្តោះអាសន្ន ខណៈ​មាតាបិតាសិស្ស​​ក៏​បាន​ឯកភាព​គ្នា​នឹង​រៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភ​គ្រូស្ម័គ្រ​ចិត្តមកបង្រៀនមួយរយះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា​ខេត្ត​បាត់ដំបង​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​នៅថ្ងៃទី ២៣ ខែមេសានេះ​ថា ក្រោយ​មានការ​ដោះស្រាយ​បឋម មាតាបិតាសិស្សបានសម្តែងក្តីត្រេកអរចំពោះការបើកថ្នាក់​បង្រៀន​ឡើងវិញ ដែលនឹង​ផ្តល់​ឱកាស​កូនចៅរបស់​​ពូកគាត់​បានបន្ត​ការ​សិក្សា​តទៅ​ទៀត។

ពាក់ព័ន្ធ​ការ​ឈប់បង្រៀន​​​របស់​គ្រូ​ដែលនាំ​ឲ្យ​មានការរំសាយថ្នាក់​ចោល​នោះ ប្រធានមន្ទីរអប់រំ យុវជននិងកីឡា​ខេត្ត​បាត់ដំបង​បានលើក​មូលហេតុ​ ដោយសារ​គ្រូបង្រៀនដែល​បង្រៀន​មុន​មាន​ជំងឺ​​ និង​កំពុង​សម្រាកព្យាបាល ហើយ​នៅពេល​ជាសះស្បើយ នឹងវិលមកបង្រៀនជាធម្មតាវិញ។

គួរ​បញ្ជាក់ថា ស្ត្រីជាគ្រូបង្រៀនម្នាក់​ដែលបង្រៀន​​​​ថ្នាក់មត្តេយ្យ​កម្រិត “គ”១ នៅសាលាមត្តេយ្យធនធានសម្តេច ជា សុីម ក្រោយចូលកងតូចវិញបន្ទាប់ពី​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ បានឈប់មកបង្រៀនបន្តទៀត។ ក្រោយការ​ឈប់មក​​បង្រៀន​ហើយ​ដោយសារខ្វះខាត​គ្រូ គណៈ​អ្នកគ្រប់គ្រងសាលាក៏​បានជូនដំណឹងភ្លាមៗដល់មាតាបិតាសិស្សពីការ​សម្រេចរំលាយចោលថ្នាក់​បង្រៀនមួយ​ថ្នាក់​នៅសាលាមត្តេយ្យធនធានសម្តេច ជា សុីម ដែលធ្វើឲ្យមាតាបិតាសិស្សបារម្ភពីការ​បាត់បង់ការសិក្សារបស់កូនៗបន្ត​ទៀត៕


អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម