ព័ត៌មានជាតិ
លោក វង្ស ពិសេន ផ្តាំមន្ត្រីគណបក្សបន្តជួយឧបត្ថម្ភដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត
ក្នុងឱកាសដឹកនាំនូវកិច្ចប្រជុំបូកសរុបសកម្មភាពការងារបស់គណៈកម្មាធិការគណបក្សស្រុកពារាំង លោក វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានផ្ដាំដល់មន្ត្រីគណបក្សបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

កិច្ចប្រជុំដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សឃុំព្រៃស្រឡិត របស់ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីមន្រ្តីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៩៣ លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សមូលដ្ឋាន និងមន្ត្រីក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

លោក វង្ស ពិសេន បានផ្តាំផ្ញើឱ្យមន្ត្រីគណបក្សបន្តពង្រឹងសាមគ្គីភាព និងក្រមសីលធម៌ការងារ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង និងបន្តធ្វើវេទិកាសាធារណៈដើម្បីក្តាប់ជាប់សំណូមពរចាំបាច់របស់ពលរដ្ឋ និងដោះស្រាយតាមលទ្ធភាពជាក់ស្ដែង។ ជាមួយគ្នានេះ មន្ត្រីគណបក្សត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាព ហើយបន្តធ្វើបច្ចុប្បន្នភាពគ្រប់គ្រងស្ថានភាពពលរដ្ឋ និងកម្លាំងនយោបាយដើម្បីពង្រឹងពង្រីកសមាជិកបក្សជាប់ជាប្រចាំ។

បន្ថែមលើសនេះ លោកប្រធានក្រុមការងារ ក៏បានជំរុញឱ្យបន្តទប់ស្កាត់រាល់ការបំផុសបំផុលខុសពីការពិតរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងបំបែក ចលាចលក្នុងសង្គម និងបានជំរុញឱ្យពលរដ្ឋមិនទាន់ចុះឈ្មោះបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខឱ្យបានគ្រប់គ្នា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


