ព័ត៌មានជាតិ
ច្រកទ្វារព្រំដែនអានសេះ នឹងបើកដំណើរការជាធម្មតាឡើងវិញ
ច្រកទ្វារព្រំដែនអានសេះ នឹងបើកដំណើរការជាធម្មតាឡើងវិញ ក្រោយភាគីថៃបានបិទច្រកព្រំដែននេះដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ។

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កម្លាំងសុរៈណារីថៃ ប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)។
តែយ៉ាងណា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរកម្ពុជា បានបញ្ជាក់ពីស្ថានភាពប្រក្រតីធម្មតានៅច្រកទ្វារព្រំដែនអានសេះនេះ ហើយដែលនឹងបើកដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺរយៈពេល២ថ្ងៃក្នុង១សប្តាហ៍ ពោលគឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។
អាជ្ញាធរកម្ពុជា បានបន្តអះអាងពីការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។

ច្រកទ្វារព្រំដែនអានសេះ ជាច្រកដោះដូរទំនិញគ្នាបន្តិចបន្តួចរវាងប្រជាពលកម្ពុជា-ថៃ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃ ជាអាទិ៍ ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ ហើយខណៈភាគីថៃ មានលក់ទឹកសុទ្ធ ដូង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។
កម្ពុជា ចាត់ទុកការបិទច្រកនេះ ថា គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអាជីវករទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


