ព័ត៌មានជាតិ
បារាំង សន្យាពង្រីកថែមទៀតនូវការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា
បរិបទសង្គ្រាមពាណិជ្ជកម្មជាសកល បារាំង សន្យានឹងពង្រីកបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ពិសេសការពិនិត្យលទ្ធភាពនាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឱ្យកាន់តែច្រើន ខណៈឆ្នាំ២០២៤ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង កើនជាង៨%។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ។

បើតាមលោកឯកអគ្គរដ្ឋទូត ក្នុងឆ្នាំ២០២៤កន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទំហំទឹកប្រាក់ខ្ទង់១,៤៨ពាន់លានអឺរ៉ូ (ស្មើប្រមាណ ១,៦៧ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៨,៣ភាគរយ ហើយក្នុងនោះ ភាគច្រើនជាការចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសបារាំង។
លើកឡើងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា បារាំង ជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសនៅសហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឱ្យនាំអង្ករកម្ពុជាទៅកាន់ទីផ្សារបារាំង ជាមួយនឹងការនាំចូលផលិតផលវាយនភណ្ឌ។

«យើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យមានពិពិធកម្មនាំផលិតផលកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសបារាំង»។ ជាការបន្ថែមរបស់លោកឯកអគ្គរដ្ឋទូត តាមរយៈអ្នកបកប្រែ។ ក្នុងជំនួបកាលពីដើមឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពជំរុញបង្កើននូវទំហំពាណិជ្ជកម្មទ្វេភាគីកើនទ្វេដង ក្នុងឆ្នាំ២០៣០ខាងមុខ ដែលការណ៍នេះ លោកឯកអគ្គរដ្ឋទូត ហ្សាក់ ប៉ឺឡេ ជឿជាក់ថា កម្ពុជា-បារាំង នឹងអាចធ្វើបាន ដើម្បីសម្រេចតាមបំណងរបស់ខ្លួន។
បើតាមឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក្រុមហ៊ុនបារាំងជាច្រើនទៀត បាននិងកំពុងស្វែងរកឱកាសបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នវត្តមានក្រុមហ៊ុនប្រមាណ៤០០ក្រុមហ៊ុន កំពុងកាន់កាប់ និងគ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបារាំង-កម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


