សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងសម្រេចបានទឹកប្រាក់ជាង ២០០ លានដុល្លារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះថា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងបានកើនឡើងជាលំដាប់ និងសម្រេចបានទឹកប្រាក់ ២០៦,៤១ លានដុល្លារអាមេរិក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនបារាំងជាច្រើន រាប់ចាប់ពីសហគ្រាសពហុជាតិ (MNE) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SME) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដែលរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឍិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥% នៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤ ដែលគន្លងសេដ្ឋកិច្ចដ៍រឹងមាំនេះ បានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៍លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យបណ្តាវិនិយោគិនបារាំងចាប់យកឱកាសវិនិយោគ នៅកម្ពុជា ខណៈទំនាក់ទំនងរវាងភាគីទាំងពីរបានកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជំរុញឱ្យបណ្តាវិនិយោគិនបារាំង ក្រុមហ៊ុននានា អ្នកចាប់យកឱកាសនេះ ដើម្បីចាប់ដៃគ្នាភ្ជាប់ទំនាក់ទំនង និងចូលរួមជាមួយដៃគូអាជីវកម្មដ៏ល្អក្នុងប្រទេស កម្ពុជានៅក្នុងវេទិកាថ្ងៃនេះ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា បានកើនឡើងជាលំដាប់។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានអនុម័តនូវគម្រោងវិនិយោគចំនួន ១៩០ គម្រោង ជាមួយទុនសរុបប្រមាណ ៣,២ពាន់លានដុល្លារ កើនឡើងជាង ២ ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨ ៥៧២កន្លែង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


