ព័ត៌មានជាតិ
សម្ដេចតេជោ និងប្រធានាធិបតីឥណ្ឌូណេស៊ី ពេញចិត្តចំពោះកិច្ចសហការយោធាប្រទេសទាំងពីរ
ជំនួបនាទីក្រុងហ្សាកាតា សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងប្រធានាធិបតីឥណ្ឌូណេស៊ី បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យយោធានៃប្រទេសទាំងពីរ ដោយកងទ័ពជាតិរបស់ឥណ្ឌូណេស៊ី មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពពិសេសកម្ពុជា។

តាមការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី គឺកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធានៃប្រទេសទាំងពីរ បានឈានដល់សន្ទុះល្អ ហើយមេដឹកនាំទាំងពីរបានប្រកាសបន្តជំរុញឱ្យពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនេះ។
ថ្វីត្បិតតែបច្ចុប្បន្នលោក ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្លាយជាប្រធានាធិបតីរបស់ឥណ្ឌូណេស៊ី ប៉ុន្តែលោក នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យតំបន់អាស៊ានស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសកលលោក។

ជាការកត់សម្គាល់ ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នកងទ័ព ឥណ្ឌូណេស៊ី តែងបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារៈ និងធនធាន ពិសេសការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ហ្វឹកហ្វឺន តាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូណេស៊ី ទាំងបានបញ្ជូនយោធាចារ្យមកបង្ហាត់បង្រៀនដល់នៅបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានអង្គរក្សជារៀងរាល់ឆ្នាំ។ ខណៈកាលពីពាក់កណ្ដាលឆ្នាំ២០២៤កន្លងទៅ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់បញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា ដែលក្នុងនោះ កាំភ្លើងវែង១៥០ដើម កាំភ្លើងខ្លី២០ដើម និងគ្រាប់កាំភ្លើងជាច្រើនម៉ឺនគ្រាប់។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធារិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គឺភាគីទាំងពីរ ក៏បានជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ពិសេសលើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀន ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើររវាងប្រទេសទាំងពីរផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


