ព័ត៌មានជាតិ
សម្ដេចតេជោ ថា វត្តមានរបស់ទីម័រ នឹងធ្វើឱ្យប្រជាជាតិអាស៊ានកាន់តែធំធាត់
វត្តមានរបស់ទីម័រនៅក្នុងអាស៊ាន នឹងធ្វើឱ្យអាស៊ានពង្រីកខ្លួនកាន់តែធំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ នេះជាការគូសបញ្ជាក់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបការងារជាមួយអគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា។

បើតាមសម្ដេចតេជោ ទីម័រត្រូវបានរំពឹងថា នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទេសនេះ បានវិវត្តន៍ជាវិជ្ជមានក្នុងការចូលរួមជាមួយអាស៊ាន ដោយប្រទេសទីម័របានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុងផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានជួយគាំទ្រដល់ទីម័រឱ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន។ តួយ៉ាង ក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ បានជួយឱ្យទីម័រ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយរហូតដល់ពេលនេះ សម្ដេចតេជោ ក៏កំពុងតែខិតខំជំរុញឱ្យទីម័របានចូលជាសមាជិកពេញចិត្តរបស់អាស៊ានក្នុងពេលឆាប់ៗនេះ។

ជំនួបនារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបករណីទីម័រ នៅពេលនេះ និងកម្ពុជាកាលពី២៦ឆ្នាំមុន ដែលកម្ពុជាចូលជាសមាជិកអាស៊ាន គឺស្ថានភាពរបស់ទីម័រមានភាពប្រសើរជាងកម្ពុជាឆ្ងាយ។ សម្ដេចតេជោ អះអាងថា ទម្រាំបានចូលចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ និងឆ្លងកាត់ការលំបាកច្រើនដំណាក់កាល។

ក្រោយការទទួលបានអធិបតេយ្យភាពជារដ្ឋឯករាជ្យ ប្រទេសទីម័របានខិតខំប្រឹងប្រែងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីការពង្រឹងភាពជាម្ចាស់ និងការនាំប្រទេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ តាមរយៈការស្នើចូលជាសមាជិកអង្គការអន្តរជាតិទាំងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែង នៅឆ្នាំ២០០៧ ប្រទេសទីម័រ បានបង្ហាញអំពីបំណងរបស់ខ្លួនដើម្បីក្លាយជាសមាជិកទី១១របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន» ហើយឆ្នាំ២០១១ សំណើផ្លូវការរបស់ទីម័រ ក៏ត្រូវបានដាក់ជូនទៅអាស៊ាន។
ប៉ុន្តែបំណងចង់ក្លាយជាសមាជិកអាស៊ាននេះ បានទាមទារពេលវេលាច្បាស់លាស់ ដើម្បីឱ្យទីម័របំពេញតាមលក្ខខណ្ឌជាច្រើនរបស់អាស៊ាន ហើយត្រូវឈរលើគោលការណ៍កុងសង់ស៊ីសក្នុងការសម្រេចចិត្តរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


