ព័ត៌មានជាតិ
សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើទៅសមណនិស្សិតទាំងអស់ឱ្យចាំពាក្យពីរ គឺត្រូវរៀនឱ្យចប់ ហើយត្រូវតែរៀនឱ្យចេះ ព្រោះតែការប្រឹងប្រែងកសាងសមត្ថភាពផ្ទាល់ខ្លួនគឺសំខាន់ខ្លាំងណាស់។ សម្ដេចធិបតី ពន្យល់ថារៀនឱ្យចប់គឺ សមណនិស្សិតមិនត្រូវឈប់រៀនកណ្ដាលទីឡើយ ព្រោះទន្ទឹមនឹងពេលសមណនិស្សិតអង្គុយរៀន គឺមានមនុស្សច្រើនណាស់ដែលចង់រៀន តែគ្មានឱកាសបានចូលរៀន គឺព្រោះតែកត្តាជីវភាព និងកត្តាផ្សេងៗទៀត។ ចំណែករៀនឱ្យចេះ សម្ដេចពន្យល់ថា បើជ្រុលជាចំណាយពេលរៀន៤ឆ្នាំហើយ ត្រូវតែរៀនឱ្យជំនាញអ្វីមួយឱ្យប្រាកដ ត្រូវមានទាំងចំណេះរឹង និងចំណេះទន់។

ពីពិធីសម្ពោធសមិទ្ធិផលនៅវត្តស្វាយពពែនាព្រឹកថ្ងៃទី០៩ ខែឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាស់តឿន សមណនិស្សិត-និស្សិតដូច្នេះ ៖« ឳពុកម្ដាយក្មួយ ខំប្រឹងចិញ្ចឹមតាំងពីក្មេងមកដល់(វ័យ)ប៉ុណ្ណេះ គាត់លះបង់ច្រើន ឱ្យ(កូន)មករៀន។ អ៊ីចឹងរៀនឱ្យចប់ រៀនឱ្យចេះនេះ ដើម្បីក្មួយក្លាយទៅជាសរសររឹងមាំ កុំឱ្យកាន់សញ្ញាបត្រ ដល់ចូលទៅធ្វើការអត់ចេះអី រៀនខាងបកប្រែ រៀនខាងភាសា រៀនខាងកុំព្យូទ័រ ទៅដល់វាយ(អក្សរក្នុងកម្មវិធី)Microsoft Word អត់ចេះ។ »។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មិនថានៅក្នុងជួររដ្ឋាភិបាល ឬក្នុងក្រុមហ៊ុនឯកជនឡើយ គឺសុទ្ធតែត្រូវការអ្នកចេះ មានសមត្ថភាពពិតប្រាកដ ហើយបើគ្រប់លក្ខខណ្ឌនេះ យុវជន នឹងទទួលបានឱកាស។ សម្ដេចធិបតី ប្រាប់ទៅយុវជនទៀតថា មិនចាំបាច់សិក្សាច្រើនជំនាញ ច្រើនភាសាពេកទេ ពោលគឺផ្ដោតតែលើជំនាញ ភាសាតែមួយបានហើយ តែត្រូវរៀនឱ្យចប់ រៀនឱ្យចេះខ្លាំង ក្នុងនោះបើសិក្សាលើជំនាញវិស្វករ ពេលបញ្ចាប់ការសិក្សា ហើយចេញធ្វើការត្រូវគណនា សាងសង់សំណង់មួយប្រកបដោយគុណភាព កុំឱ្យបាក់។

ពីពិធីដដែល សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា សង្គមជាតិមួយខ្លាំង រីកចម្រើនខ្លាំងទៅបានគឺអាស្រ័យលើពលរដ្ឋខ្លាំង ក្នុងនោះរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះមានចំណុចគោលមួយគឺការពង្រឹងការកសាងមូលធនមនុស្ស។ ការកសាងមូលធនមនុស្សនេះ គឺសំដៅលើសុខភាព ចំណេះដឹង និងបំណិន។

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ កំពុងរឹតបន្តឹងការប្រឡងជ្រើសមន្ត្រី ឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន និងប្រសិទ្ធភាព និងឈរលើគោលការណ៍ជាប់ដោយមោទនធ្លាក់ដោយអស់ចិត្ត ដើម្បីឱ្យយុវជនដែលមានសមត្ថភាពពិតប្រាកដបានបម្រើពលរដ្ឋ និងជាតិ ចំគោលដៅ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក