Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសដល់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ទៅកាន់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាប្រឈម និងជួយកាត់បន្ថយហានិភ័យសុខភាពរបស់មនុស្សចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះលក្ខខណ្ឌនៃការប្រកួត គឺជាសិស្សមធ្យមសិក្សា និងជានិស្សិឧត្តមសិក្សានៅតាមគ្រឹះស្ថានអប់រំសាធារណៈ និង​ឯកជនក្នុងរាជធានីភ្នំពេញ។ ខ្លឹមសារវីដេអូ គឺនិយាយពីផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូល ស្តុកទុកបារីអេឡិចត្រូនិក រួមទាំងវិធានការទប់ស្កាត់ និងលុបបំបាត់ផងដែរ។ វីដេអូដែលផលិតសម្រាប់ប្រកួត ត្រូវមានរយៈពេល ៦០វិនាទី ទៅ១៥០វិនាទី មានរូបភាព និងសំឡេងច្បាស់ល្អ។ បេក្ខជនប្រកួត ត្រូវធ្វើការបង្ហោះវីដេអូរបស់ខ្លួនក្នុងបណ្តាញសង្គមដូចជា ហ្វេសប៊ុក តិកតុ យូធូប និងទម្រង់ផ្សេងទៀតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចំពោះការវាយតម្លៃម្ចាស់ជ័យលាភី គឺផ្អែកលើចំនួនអ្នកដែលចូលមើលច្រើនបំផុត។ នេះ បើតាមក្រសួងអប់រំ។

ក្រសួងបញ្ជាក់ទៀតថា ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៣ ២០០ ០០០រៀល ជ័យលាភីលេខ២ ទទួលបាន ២ ៤០០ ០០០រៀល និងលេខ៣ ទទួលបាន ១ ៦០០ ០០០ រៀល។ ក្នុងនោះ ក៏មានប្រាក់រង្វាន់លើកទឹកចិត្ត២នាក់ ក្នុងម្នាក់ចំនួន ៤០០ ០០០រៀលដែរ។

រីឯកាលបរិច្ឆេទ ចាប់ពីថ្ងៃផ្សាយដំណឹង ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥ គ្រប់គ្រឹះស្ថានសិក្សាត្រូវបញ្ជូនរបាយការណ៍អ្នកចូលរួមមកនាយកដ្ឋានសុខភាពសិក្សា។ ចាប់ពីខែមិថុនា ដល់ដំណាច់ខែសីហា បេក្ខជន ត្រូវបង្ហោះវីដេអូលើបណ្តាញសង្គម ដើម្បីទទួលបានអ្នកមើលច្រើនបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម