Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ សម្រេចឲ្យបញ្ចេញវ៉ាក់សាំង ១ ម៉ឺនដូសពីស្តុក ចាក់ជូនពលរដ្ឋអាយុ ៦០ឆ្នាំ ឡើង

បានផុស

នៅ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចេញវ៉ាក់សាំងកូវីសែល (COVISHIELD) ១ ម៉ឺនដូសបន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញចំនួន ៥ ពាន់នាក់បន្ថែមទៀត។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញដែលកំពុងទទួលបានការចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការ នឹងកើនដល់ ៦០.៧០០ នាក់ ខណៈដែលបន្ថែមវ៉ាក់សាំង ១ ម៉ឺនដូស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម