ព័ត៌មានជាតិ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ នៅផ្លូវព្រះសីហនុ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តយកចិត្តទុកដាក់ចុះរៀបចំសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវព្រះសីហនុ ក្បែរនឹងស្តុបអគារ ៤២ ជាន់ មូលដ្ឋានខណ្ឌ ៧ មករា និងមិនអនុញ្ញាតឲ្យបន្តលក់នៅមុខអគារ ទូរគមនាគមន៍កម្ពុជា ទៀតឡើយ។

ដោយមានការណែនាំពីសំណាក់ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា អនុញ្ញាតឲ្យ លោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចុះត្រួតពិនិត្យ និងមិនអនុញ្ញាតដល់អាជីវករលក់ទុរេននៅកំណាត់វិថីព្រះសីហនុបន្តការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជាទៀតទេ។

លោក ណុប ផា អភិបាលរងខណ្ឌ ៧ មករា បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នឹងចុះត្រួតពិនិត្យមើលជាប់ជាប្រចាំ តាមកំណាត់វិថីព្រះសីហនុ ទាំងអាជីវករលក់ទុរេន អាជីវករលក់គុយទាវ បាយឆា និងអាជីវករលក់ដូរម៉ូតូជាដើម ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យមានភាពល្អប្រសើរ និងសូមឲ្យក្រុមអាជីវករទាំងអស់ប្រកបអាជីវកម្មតាមការអនុញ្ញាតរបស់អាជ្ញាធរ ជាពិសេសតាមការ៉ូឡាពណ៌លឿង កំណត់ព្រំ មានស្រាប់។

គួរជម្រាបថា កាលពីវេលាម៉ោង ៦ និង ៣០ នាទីល្ងាច ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌ ៧ មករា បានចុះអប់រំ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣ ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន ឲ្យបញ្ឈប់ការធ្វើអាជីវកម្មលក់នៅកំណាត់វិថីព្រះសីហនុនេះ។

សូមបញ្ជាក់ថា ទីតាំងដែលក្រុមអាជីវករលក់ទុរេននោះ ស្ថិតនៅមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ ១០៥ ភូមិ ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌ ៧ មករា បានបញ្ជាក់ថា ដោយមានការសំណូមពរពី អគ្គាធិការដ្ឋាន នៃទូរគមនាគមន៍កម្ពុជា ដល់អាជ្ញាធរមូលដ្ឋាន ពីបញ្ហាក្រុមអាជីវករលក់ទុរេនធ្វើអាជីវកម្មការចតរថយន្ត ឬរទេះ និងតាំងលក់ដូរ យ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារ សុំឲ្យបញ្ឈប់ការលក់ដូរបែបនេះ និងសំណូមពរឲ្យទៅរកទីតាំងផ្សេង៕
អត្ថបទ ៖ ម៉េង



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


