ព័ត៌មានជាតិ
៤ ខែឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួសជាង ៣០ នាក់ បំផ្លាញផ្ទះជាង ៣៦០ ខ្នង កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៤០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៣០ នាក់ បំផ្លាញផ្ទះសំបែងជាង ៣៦០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែមេសា ឆ្នាំ ២០២៥ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤១៨ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៣៦១ ខ្នង តូបផ្សារ ២៩ តូប ឃ្លាំងទំនិញចំនួន ១៥ កន្លែង រោងចក្រសិប្បកម្មចំនួន ៨ កន្លែង អគាររដ្ឋបាល ៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ៩ នាក់ និងរបួសចំនួន ២២ នាក់។

ក្នុងចំណោមអ្នកស្លាប់ ៩ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ៧២ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៧០ ខ្នង តូបផ្សារចំនួន ១៥ តូប ឃ្លាំងទំនិញចំនួន ៨ កន្លែង រោងចក្រសិប្បកម្មចំនួន ២ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់មនុស្សចំនួន ៦ នាក់ និងរបួសចំនួន ១១ នាក់។ ក្រៅពីនេះ នៅខេត្តស្ទឹងត្រែង ស្លាប់ ១ នាក់ ខេត្តកំពង់ចាមស្លាប់ ១ នាក់ និងខេត្តព្រះសីហនុ ស្លាប់ ១ នាក់។

តួលេខនេះបើធៀបទៅនឹងរយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៤៩ ខែ ឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣៤៨ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៣៩២ ខ្នង តូបផ្សារ ៤៥ តូប ឃ្លាំងទំនិញចំនួន ៧ កន្លែង រោងចក្រសិប្បកម្មចំនួន ១៤ កន្លែង អគាររដ្ឋបាល ៦ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១១ នាក់ និងរបួសចំនួន ២៧ នាក់។

បើតាម លោកឧត្ដមសេនីយ៍ឯក នេត វ៉ាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


