Connect with us

ព័ត៌មានជាតិ

អ្នក​ឆ្លង ១៤៣ នាក់ នៅ​ខេត្តព្រះសីហនុ អ្នក​​ខ្លះតេស្តឃើញ ពេល​​កំពុង​ព្យាបាលជំងឺនៅមន្ទីរពេទ្យ

បានផុស

នៅ

យោងតាមលទ្ធផល​ធ្វើ​​តេស្តសំណាក​កូវីដ-១៩ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤៣នាក់ មានអ្នកខ្លះឆ្លងពេលកំពុងចត្តាឡីស័កនៅតាមក្នុងមណ្ឌលចត្តាឡីស័ក ខ្លះទៀតឆ្លងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងខ្លះទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ បច្ចុប្បន្ននេះខេត្តព្រះសីហនុមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន ​៣៣១៥​ នាក់

គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​រកឃើញថ្មី​​ចំនួន១៤៣នាក់ នៅ​ខេត្ត​ព្រះសីហនុ មាន ៥ ជនជាតិក្នុងនោះមានជនជាតិខែ្មរច្រើនជាងគេរហូតដល់១០៥នាក់ ជនជាតិចិនចំនួន២៦នាក់ ជនជាតិមីយាន់​ម៉ាចំនួន១០នាក់ ជនជាតិហ្វីលីពីន១នាក់និងជនជាតិន័រវេស១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម