ព័ត៌មានជាតិ
ឧទ្ធម្ភាគចក្រ Z-20 ២គ្រឿងរបស់ចិន ចុះចតនៅមូលដ្ឋានទ័ពអាកាសកម្ពុជា មុនសមយុទ្ធនាគមាសចេញដំណើរ
ឧទ្ធម្ភាគចក្រ Z-20 ២គ្រឿងរបស់ចិន បានចុះចតនៅមូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង។ នេះបើតាមការរូបថតដែលផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់មន្ត្រីនៃកងទ័ពអាកាសកម្ពុជា នាថ្ងៃទី១៣ ខែឧសភា នេះ។ បន្ទាប់ពីចុះចតដោយជោគជ័យ អ្នកបញ្ជាការហោះហើរ ទទួលបានការស្វាគមន៍ពីសំណាក់មន្ត្រីនៃកងទ័ពអាកាសកម្ពុជា និងអនុព័ន្ធយោធា អមស្ថានទូតចិនប្រចាំកម្ពុជា។

ការចុះចតនាពេលនេះ គឺមុននឹងសមយុទ្ធនាគមាសរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ សមយុទ្ធនាគមាសឆ្នាំ ២០២៥ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ពោលគឺធ្វើឡើងរយៈពេល២សប្ដាហ៍ នៅទីតាំងចំនួនពីរផ្សេងគ្នា។ ទីតាំងទី១. សមយុទ្ធដែនគោក គឺធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធលើផ្ទៃសមុទ្រ នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។

សមយុទ្ធនាគឆ្នាំ២០២៥ នេះ ធ្វើឡើង ក្នុងទំហំកាន់តែធំជាងឆ្នាំមុនៗ ដោយតែចំនួនកងទ័ពកម្ពុជា-ចិន ចូលរួមសរុបនៅឆ្នាំនេះ២ ១៧៦នាក់ ខណៈឆ្នាំមុនកងទ័ពចូលរួមត្រឹមចំនួន ២ ០៧៥នាក់។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឱ្យដឹងថា ដើម្បីធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលមានកងទ័ពចូលរួមជាង២ពាន់នាក់នេះ ភាគីចិន នាំយកនាវា៣គ្រឿង ឧទ្ធម្ភាគចក្រជំនាន់ថ្មី Z-20 ២គ្រឿង ដ្រូន២០គ្រឿង រ៉ូបូត ឆ្កែយន្ត រថយន្តគ្មានមនុស្សបើក រថយន្តបញ្ជា ចំណែកភាគីកម្ពុជា នឹងប្រើឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធជាច្រើនផ្សេងទៀត។

តាមរយៈសព្វាវុធបំពាក់បច្ចេកវិទ្យាទំនើប ដែលប្រើក្នុងសមយុទ្ធនេះ លោក ឥត សារ៉ាត់ បញ្ជាក់ថា នឹងបង្កើនកងការទំនាក់ទំនងរវាងទ័ពប្រទេសទាំងពីរ ភាគីទាំងពីរអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងអាចជួយឱ្យកងទ័ពកម្ពុជាទទួលបានចំណេះដឹងបន្ថែមទៀតពីគ្រឿងបំពាក់ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងសង្គ្រាមបច្ចេកវិទ្យា ងាយស្រួលទប់ស្កាត់សង្គ្រាមបច្ចេកវិទ្យា។

ត្បិតថាសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ នេះ នឹងមានទំហំធំជាងមុន បំពាក់សព្វាវុធទំនើបជាងមុន ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ថែមទៀតផង ប៉ុន្តែលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា សមយុទ្ធនេះគ្មានចេតនាគំរាមកំហែងប្រទេសណាមួយឡើយ។

គួរជ្រាបថា ឆ្នាំ២០២៥នេះជាលើកទី៧ ហើយ កម្ពុជា-ចិន ចាប់ដៃគ្នាធ្វើសមយុទ្ធនាគមាស។ កម្ពុជា-ចិន ចាប់ផ្ដើមធ្វើសមយុទ្ធនាគមាស ជាលើកដំបូងនៅលើទឹកដីកម្ពុជា នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ លើកទី៤ នៅឆ្នាំ២០២០ លើកទី៥ ឆ្នាំ២០២៣ និងលើកទី៦នៅឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២១ និង២០២២ ភាគីទាំងពីរ មិនអាចធ្វើសមយុទ្ធរួមគ្នាបានឡើយ ដោយសារតែវិបត្តិកូវីដ១៩៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


