Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

បានផុស

នៅ

សពពលករ សាន់ សឿន អាយុ៣៨ឆ្នាំ​ ដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាននៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ អ្នកនាំពាក្យដដែល បានបន្ថែមថា ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពបងប្អូនពលករទាំងពីរនៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសពមកកាន់លំនៅដ្ឋានដែលបានរៀបចំពិធីបុណ្យរួចជាស្រេចដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មេទ័ពរុស្ស៊ីព្រមានចំៗថា បើផ្ទុះសង្គ្រាមលោកលើកទី៣ គោលដៅមុនគេគឺ អង់គ្លេស 

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តម្លៃប្រេងធ្លាក់ចុះ​ខ្ទង់ ២% ​ដោយ​សង្ឃឹមពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រែកជីក​ហ្វូណន​តេជោ​ កាត់​ភូមិសាស្រ្ត​​ខេត្តកណ្តាល​ ​គ្រោង​បោះបង្គោល​​​ព្រំដីចំនួន ២៤០ ចាប់​ពីព្រែកពោធិ៍ដល់ព្រំប្រទល់ខេត្តតាកែវ

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេចធិបតី ឱ្យកម្លាំងនគរបាលជាតិបន្តការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម