Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ និងអាជ្ញាធរ​មូលដ្ឋាន១៧នាក់​ ពាក់ព័ន្ធ​នឹង​អ្នកវិជ្ជមានកូវីដ១៩

បានផុស

នៅ

​កំពង់ឆ្នាំង ៖ លោក វន ស៊ី​ផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ នៅវេលា​ម៉ោង​៩ និង​៥៩​នាទី​ព្រឹក​ថ្ងៃ ទី​២៧ ខែ​មិនា​នេះ បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ប្តី​ប្រពន្ធ​២​នាក់ មកពី​ភ្នំពេញ​មាន​(​វិជ្ជមាន​កូ​វីត ១៩ )​បាន​ចូលជួប​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​ជុក ដើម្បី​ចុះហត្ថលេខា​រឿង​ដីធ្លី​របស់គាត់ ហើយ​ក៏បាន​ចាកចេញ​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកមាន​វិជ្ជមាន​កូ​វីដ​ទាំងពីរ​នាក់​នេះ​គឺ ប្តី​ឈ្មោះ សាន ភា​រ៉ូ អាយុ ៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទូច ភារ​ម្យ អាយុ ២៩​ឆ្នាំ បាន​មក​ពី​ភ្នំពេញ​នៅវេលា​ម៉ោង១០ព្រឹក​ថ្ងៃទី២២ ខែមីនា គឺ​មក​ធ្វើ​សាលា​កប​ត្រ​ប្លង់ដី នៅ​ភូមិ​ច្រក​សង្កែ នឹង​បាន​ចូល​ផ្ទះ​ឪពុក ម្ដាយ​គាត់​ឈ្មោះ (​ពេទ្យ ហ​​) នៅ​ភូមិ​ក្រាំង​សា​ម៉ រួច​បន្ត​មក​សាលាឃុំ​ស្វាយ​ជុក ដើម្បី​ដាក់​សាលា​កប​ត្រ​ដីធ្លី នៅ​វេលា​ម៉ោង ៣​និង​២៥​នាទី ថ្ងៃទី២២ ខែមីនា ហើយ​បាន​ចូល​ទៅ​ថត ចម្លង​ឯក សារ​នៅផ្ទះ​ឈ្មោះ ណុំ ចិ ន្តា រួច ទើប​ត្រឡប់​ទៅ​ភ្នំ​ពេញ​វិញ។

ក្រោយពី​ទទួល​បាន​ដំណឹង​ស្តី អំពី​(​វិជ្ជមាន​)​ប្តី​ប្រពន្ធ​ទាំង​២ ដែល​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុំ ស្វាយ​ជុក ក្រុមការងារ​ថ្នាក់​ស្រុក និង​មន្ទីរពេទ្យ​ខេត្ត បានធ្វើ​ការចុះ​ស្រាវជ្រាវ​បន្ទាន់ មកដល់​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក​ថ្ងៃទី២៦ ខែមីនា​នេះ បាន​រក​ឃើញ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន​១៧ នាក់ ហើ​យ​បាន​យក​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​យក​សំណាក​ទៅ​ពិនិត្យ ថ្ងៃ​ម្សិលមិញ​ទី​២៦ ខែមីនា។ ចំណែក​លទ្ធផល​យ៉ាងណា​នោះ គឺ​រង់ចាំ​ការ​ជូនដំណឹង​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្ត នៅពេលដែល​ទទួលបាន​លទ្ធផល​ពី​ខាង​វិទ្យា ស្ថាន​ប៉ាស្ទ័រ ក្រុងភ្នំពេញ។

ដោយឡែក​ចំពោះ​វិធាន​ការ​បន្ត​ក្រុមការងារ​រ​អាជ្ញាធរ​ស្រុក​នៅតែ​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​មួយ​ចំនួន​ទៀត កំណត់​ឲ្យ​ច្បាស់​ថា​មាន​ចំនួន​ប៉ុន្មាន នឹង​បន្ត​រក​អ្នក​ពាក់ព័ន្ធ​ប្រយោល នាំ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត ។​

​លោក​អភិបាលស្រុក​សាមគ្គី​មានជ័យ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​នោះ​គឺ​មាន​ទាំង​លោកស្រី​ជា​មេឃុំ​ស្វាយ ជុក ប៉ែន សោភា និ​ហ​ស្មៀនឃុំ អនុប្រធាន​ភូមិ និង​មនុស្ស​មួយ ចំនួន​ផ្សេងទៀត ដែល​បច្ចុប្បន្ន​ពួកគាត់​ត្រូវបាន​ដាក់អោយ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ទៅណា​នោះឡើយ​។

លោក​អភិបាលស្រុក​សាមគ្គី​មានជ័យ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​មួយចំនួន និង​មន្ត្រីរាជការ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​សូម​ជូន​ដំណឹ​ង​មក​អាជ្ញាធរ ដើម្បី​ធ្វើ​ច​ត្តា​ឡីស័ក និង​ពិនិត្យ​សំណាក ជៀសវាង​ការ​ធ្វេសប្រហែស​ដែល​បាន​កើត​ឡើង និង​សូមកុំ​គេចវេស ឲ្យ​សោះ ដើម្បី​រួមគ្នា​ទប់ស្កាត់​ឲ្យ បានការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​យើង ដែល​ជា​រឿង​គ្រោះថ្នាក់​ដ៏​ធំ​បំផុត៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម