Connect with us

ព័ត៌មានជាតិ

ចុះ​យក​អ្នក​វិជ្ជមាន​៣​នាក់​នៅ​ស្ទឹងមានជ័យ​៣​បន្ទាប់ពី​យក​សំណាក​ពី​ម្សឹ​ល​រហូត​៧​នាក់​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តា​រ៉ា អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា​ នៅ​រសៀល​ថ្ងៃទី​២៧​ខែមីនា​នេះ​ក្រុមគ្រូពេទ្យ​បាន​ចុះមក​យក​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៣​នាក់​នៅ​ចំណុច​ផ្ទះ​លេខ​២​សេ ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការ​បាន​បញ្ជាក់​ថា ​កាលពី​ម្សិលមិញ​ក្រុមគ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៧ ដោយ​ផ្ទះ​នេះ​មាន​អ្នកជំងឺ​បាន​មក​ហូបបាយ​ជុំគ្នា​១​ពេល​។ ​លុះ​មកដល់​ថ្ងៃនេះ​គឺមាន​វិជ្ជមាន​៣​នាក់ ដែល​ត្រូវបាន​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ក្នុង​នោះ​លោកគ្រូ​ពេទ្យ​បាន​ឲ្យ​សមាជិក​៤​នាក់​ទៀត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅក្នុង​ផ្ទះ​ ដើម្បី​រង់ចាំ​មើល​លទ្ធផល​ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​រួចរាល់​សិន​។

លោក​អធិការ​បញ្ជាក់​ថា ​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត​យ៉ាង​សាហាវ​បែបនេះ សូម​បងប្អូន​កុំ​មើលងាយ​ស្ថាន​ការ​ឲ្យ​សោះ បើ​មិន​អនុវត្តន៍​តាម​វិធានការ​ការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ម៉ឺង​ម៉ាត់​ទេ​គឺ​ហានិភ័យ​ណាស់​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម