ព័ត៌មានជាតិ
សារពីគ្រូពេទ្យ ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះសារមួយ នៅលើហ្វេសប៊ុករបស់ខ្លួន ដែលមានចំណងជើងថា “សារពីគ្រូពេទ្យ ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន”។

សារនោះមានខ្លឹមសារថា នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ។

កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទេីបខ្ញុំត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលយើងមើលមិនឃើញនេះ ព្រោះខ្ញុំក៏សង្ឃឹមថានឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារខ្ញុំវិញដែរ។ រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហើម ដើម្បីទទួលអ្នកជំងឺនិងដឹកយកទៅព្យាបាល។

អ្នកពាក់ម៉ាស់ថា ហប់ពិបាកដកដង្ហើម តែខ្ញុំគិតថា វាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថា អផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នក វាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។ សូមអ្នកយល់ថា ជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់ តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺ ពិតជាមានតម្លៃណាស់។ ដូច្នេះសូមអ្នករក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ។

ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យ ដើម្បីព្យាបាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឲ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ ? អរគុណទុកជាមុន៕
ដោយ ៖ កោះកែវ











-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


