ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ កុមារកើតជំងឺកាចសាហាវកំពុងព្យាបាលនៅគន្ធបុប្ផា ត្រូវការការបរិច្ចាគ ក្ដីស្រឡាញ់ ពីអ្នកទាំងអស់គ្នា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្សព្វផ្សាយរូបភាពកុមាររងគ្រោះពោះជំងឺកាចសាហាវផ្សេងៗ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ ភ្ជាប់នឹងរូបថតទាំងនេះ លោកជំទាវបណ្ឌិត គូសបញ្ជាក់ថា កុមារទាំងនេះ កំពុងប្រយុទ្ធនឹងជំងឺដែលកាចសាហាវដែលយាយីសុខភាពខ្លួន ស្របនឹងកិច្ចខិតខំសង្គ្រោះជីវិតរបស់ក្រុមគ្រូពេទ្យមិនគិតយប់ថ្ងៃ។ លោកជំទាវ បញ្ជាក់ថា កុមារទាំងនេះ ត្រូវការការលើកទឹកចិត្ត ក្ដីស្រឡាញ់ពីអ្នកគ្រប់គ្នា។ លោកជំទាវអំពាវនាវក៏ឱ្យជនរួមជាតិចូលរួមបរិច្ចាគក្នុងយុទ្ធនាការ« ១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជា។

លោកជំទាវបណ្ឌិត សរសេរ លើគណនីហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២០ ខែឧសភា ដូច្នេះ៖«កុមារទាំងអស់នេះកំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដេីម្បីជួយសង្គ្រោះជីវិតកុមារទាំងអស់នេះ។ ពួកគាត់រង់ចាំការផ្តល់កំលាំងចិត្ត និងការស្រលាញ់ពីលោកតា លោកយាយ អ៊ុំ ពូ មីងទាំងអស់គ្នា។ សូមរួមគ្នាដេីម្បីផ្តល់ការស្រលាញ់ ផ្តល់ក្តីសង្ឃឹមដល់ចៅៗ និងក្មួយៗទាំងអស់គ្នាផង។»។

នៅពេលដែលកុមារជួបប្រទះជំងឺធ្ងន់ធ្ងរ អាណាព្យាបាលតែងតែនឹកដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យនេះ ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅឆ្នាំ២០២៥ នេះ បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

កាលពីចុងខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ធ្លាប់បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមូលនិធិគន្ធបុប្ផា ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិផង។

ជាមួយគ្នា លោកជំទាវស្ត្រីទីមួយ វាយតម្លៃថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងជួររដ្ឋាភិបាល និងសង្គមកម្ពុជា។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥, ពលរដ្ឋអាចបរិច្ចាគតាមរយៈលេខគណនីរបស់ មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ខាងក្រោមនេះ៖


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


