ព័ត៌មានជាតិ
មន្ត្រីជំនាញស្ទាក់ចាប់ពងមាន់១៨០០០គ្រាប់ នាំចូលពីប្រទេសវៀតណាមខុសច្បាប់
មន្ត្រីជំនាញនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រដេញស្ទាក់ចាប់រថយន្ត១គ្រឿងដែលលួចនាំចូលពងមាន់ខុសច្បាប់ចំនួន១៨០០០គ្រាប់ពីប្រទេសវៀតណាម។

ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានអោយដឹងថា កំឡុងពេលល្បាតនៅតាមដងផ្លូវជាតិលេខ១ បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក SSANGYONG ISTANA ដោយមានការសង្ស័យកម្លាំងជំនាញបានបញ្ចេញរថយន្តប្រដេញស្ទាក់ចាប់បាននៅចំណុចសង្កាត់ព្រែកឯង ភ្លាមៗ។ កម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញស៊ុតមាន់ចំនួន ៦០ដុំ ស្មើនឹង១៨០០០គ្រាប់ ដោយដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីយកមកលក់ និងចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

ក្រោយពីឆែកឆេ កម្លាំងជំនាញបាននាំយកវត្ថុតាង ទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋា


-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


