ព័ត៌មានជាតិ
កូនស្រីច្បងស្អាតដូចម្តាយរបស់តួហុងកុងនាង Chingmy ជួលអង្គរក្សតាមការពារតាំងពីក្មេង
នាង Ayla Sham Yuet ដែលជាកូនស្រីច្បងរបស់អតីតតារាសម្តែងជើងចាស់ Chingmy Yau មានរហស្សនាម «ទេវតាកម្សាន្តហុងកុង» នៃទសវត្សរ៍ទី ៨០ទៅ៩០ ខណៈដែលសម្រស់ដ៏ផូរផង់របស់នាងបានបន្សល់ទុកតាំងពីម្តាយរហូតដល់កូនស្រី។ មិនតែប៉ុណ្ណោះ ក្មេងជំទង់រូបនេះ ត្រូវឪពុកម្ដាយជួលអង្គរក្សឲ្យតាមមើលថែរតាំងពីនៅក្មេង ដើម្បីទប់ទល់នឹងការយកចិត្តទុកដាក់ហួសហេតុពីសាធារណជន។

Ayla Sham Yuet កើតនៅឆ្នាំ១៩៩៩ នាងគឺជាកូនស្រីច្បងរបស់អ្នកនាង Chingmy Yau និងមហាសេដ្ឋីម៉ូដលោក Sham Kar-wai ។ ថ្វីដ្បិតតែម្តាយរបស់នាង ឈប់ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាអតីតតារាភាពយន្តដ៏ល្បីម្នាក់ និងជាបេក្ខភាពចុងក្រោយទាំង ១២ នាក់ក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុង នៅតែត្រូវបានមហាជនចងចាំជានិច្ច។
កូនស្រីច្បងរូបនេះត្រូវបានគេដាក់ឈ្មោះថាជា តារាម៉ូដែលទទួលសម្រស់ពីម្ដាយ ជាមួយនឹងមុខមាត់ដ៏ផ្អែមល្ហែម ស្បែកសភ្លឺថ្លា ភ្នែកមូលធំ រោមភ្នែកវែង ច្រមុះខ្ពស់ និងស្នាមញញឹមដ៏ល្អឥតខ្ចោះ ដែលទស្សនិកជនជាច្រើនសុទ្ធតែនិយាយដូចៗគ្នាថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ។
ទោះបីជាកើតក្នុងគ្រួសារដ៏ល្បីមួយ ប៉ុន្តែក្មេងជំទង់បានបង្ហើបថា កុមារភាពរបស់នាងមិនងាយស្រួលដូចមនុស្សជាច្រើនគិតនោះទេ។ Sham Yuet បានប្រាប់ទស្សនាវដ្តី Prestige ថា «នៅសាលាបឋមសិក្សា ខ្ញុំត្រូវបានអ្នកថតរូប paparazzi ថតរូបជារៀងរាល់ថ្ងៃ។ មានបុរសចម្លែកម្នាក់កាន់កាមេរ៉ាធំរង់ចាំនៅមុខសាលា វាគួរឲ្យខ្លាចណាស់។ ខ្ញុំគ្រាន់តែចង់ក្លាយជាក្មេងធម្មតាម្នាក់ប៉ុណ្ណោះ»។
កេរ្តិ៍ឈ្មោះដែលមិនមានការចង់បាន ធ្វើឲ្យឪពុកម្តាយត្រូវបង្ខំចិត្តជួលអង្គរក្សផ្ទាល់ខ្លួន ដើម្បីការពារកូនស្រីរបស់ពួកគេ ប៉ុន្តែវាបានធ្វើឲ្យនាងកាន់តែក្លាយជាគោលដៅនៃការយកចិត្តទុកដាក់និងការសម្លុតពីមិត្តរួមសាលាថែមទៀត។ នៅទីបំផុតនាងត្រូវផ្ទេរសាលារៀនដើម្បីគេចពីសម្ពាធដ៏ធ្ងន់មួយនោះ។
បន្ទាប់មក រូបនាងបានបន្តការសិក្សានៅសាកលវិទ្យាល័យ British Columbia ក្នុងទីក្រុង Vancouver ប្រទេសកាណាដា ជំនាញផ្នែកចិត្តវិទ្យា និងភាសាជប៉ុន។ ប៉ុន្តែនៅតែមិនអាចគេចផុតពីការរិះគន់ថា «ពេលចូលសកលវិទ្យាល័យក៏នៅមានអ្នកស្គាល់ខ្ញុំដែរ បើទោះជាខ្ញុំមិនដែលនិយាយពីខ្លួនឯងក៏ធ្វើឲ្យខ្ញុំមិនសូវហ៊ានស្និទ្ធស្នាលជាមួយអ្នកណាដែរ ព្រោះខ្ញុំមិនច្បាស់ថា គាត់ចាប់អារម្មណ៍ខ្ញុំ ឬក៏ដោយខ្ញុំជាកូនអ្នកផ្សេង»។

ទោះបីជាមានអតីតកាលដែលពិបាកគេចភ្នែកពីមហាជន ប៉ុន្តែ តារាមូដែលវ័យក្មេងនៅតែអាចឈានជើងទៅកាន់ឆាកពិភពម៉ូដពិភពលោកដោយជោគជ័យ។ នាងបានឡើងលើក្របទស្សនាវដ្ដីដ៏ល្បីមួយ ហើយបានដើរម៉ូដនៅឯកម្មវិធី London Fashion Week រហូតដល់ត្រូវគេទទួលស្គាល់ថា ជាតារាម៉ូដែលថ្មីដែលលេចធ្លោជាងគេនៅអាស៊ី។
មិនតែប៉ុណ្ណោះ ជីវិតរបស់នាងគឺប្រណិតដូចតារាហូលីវូដ។ នាងរស់នៅក្នុងសំណង់ដ៏ល្បី K11 ARTUS ដែលជាខុនដូប្រណិតមួយនៅកណ្តាលទីក្រុងហុងកុង។ តម្លៃជួលគឺចន្លោះពី៥៧,០០០ ទៅ ៣២០,០០០ ក្នុងមួយខែ។
ថ្វីបើស្ថិតក្នុងត្រកូលអ្នកមាននិងល្បីឈ្មោះ ប៉ុន្តែ Sham Yuet មានអាកប្បកិរិយាគួរឲ្យសរសើរ។ នាងចាត់ទុកម្តាយរបស់នាងជាគំរូនៅក្នុងជីវិត។ នាងក៏រស់នៅក្នុងរូបភាពរបស់ក្មេងស្រីម្នាក់ដែលត្រូវធំឡើងក្រោមសម្ពាធ ភាពឯកា និងការរំពឹងទុក ប៉ុន្មានថ្ងៃនេះ នាងចាប់ផ្តើមបើកចំហកាន់តែច្រើន បង្កើតមិត្តថ្មីក្នុងពិភពម៉ូដ និងបង្ហាញភាពជឿជាក់ក្នុងកម្មវិធីសង្គម ដែលពីមុនមក នាងធ្លាប់ចង់លាក់ខ្លួនពីសង្គម ប៉ុន្តែឥឡូវនេះនាងកំពុងរៀនស្រឡាញ់ និងទទួលយកខ្លួនឯងថា ខ្លួនជានរណា។ មិនមែនជាអ្វីដែលអ្នកដទៃរំពឹងទុកនោះទេ។”
យ៉ាងណា តារាស្រីវ័យក្មេង Shen Yue គឺជាតំណាងរបស់យុវនារីជំនាន់ថ្មី ដែលមិនត្រឹមតែកើតមកមានសំណាង ប៉ុន្តែនាងបានជ្រើសរើសធំឡើងដោយកម្លាំង និងភាពទន់ភ្លន់ក្នុងពេលតែមួយ ដើម្បីជារូបតំណាងឲ្យឪពុកម្ដាយដែលមានរហស្សនាមថាទេវតាកម្សាន្តហុងកុង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


