ព័ត៌មានជាតិ
ដំណឹងល្អ! យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នឹងចាប់ផ្ដើមនាពេលខាងមុខនេះហើយ
មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នាពេលខាង មុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើក្នុងទ្រង់ទ្រាយធំ ហើយនឹងមានអន្តរាគមន៍ ពីគ្រូពេទ្យថ្នាក់ជាតិចូលរួមផងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន តាមគម្រោងរបស់យើងក្នុងមួយខែត្រូវចាក់ឲ្យបានមួយលានដូស ពីព្រោះវាក់សាំងទាំងទិញ និងជំនួយ នឹងមកដល់ជា បន្តបន្ទាប់ ដូច្នេះវាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ជាមួយគ្នានោះសម្តេចបានស្នើឲ្យ អភិបាលខេត្តទាំងអស់ ទទួលខុសត្រូវ កន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យពីថ្នាក់ជាតិ។
សម្ដេចបានបញ្ជាក់ដែរថា សព្វថ្ងៃនេះផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារនៅសល់ច្រើន ដែលអាជ្ញាធរអាចពឹងពាក់ឲ្យក្រុមគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងយកថវិកាទៅជួល ហើយក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលចុះទៅតាមបណ្ដាខេត្ត គឺថ្នាក់ជាតិជាអ្នកទទួលខុសត្រូវលើការចំណាយ ដូចជាការធ្វើដំណើរ និងការហូបចុក ចំណែកការស្នាក់នៅ អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ។ សម្ដេចមានជំនឿថា ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ពិតជាមិនចិត្តអា ក្រក់ទេ ត្រឹមតែការស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដើម្បីជួយប្រជាពលរដ្ឋ បែបមនុស្សធម៌នេះ ហើយដំណើរការចាក់វ៉ាក់សាំងនេះ នឹងខិតខំធ្វើ មិនឲ្យអូសបន្លាយពេលវេលាយូរទេ។
សម្តេចតេជោក៏ទទួលបានព័ត៌មានផងដែរថា នៅតាមខេត្តបានរៀបចំកន្លែងចាក់ សាំងបានសមរម្យ ដែលមានជាង៣០០ កន្លែងរួចហើយ។ សម្តេចបន្តថា មកដល់ពេលនេះយើងមានបញ្ហាតែគ្រូពេទ្យប៉ុណ្ណោះ ហើយសម្ដេចបានប្រាប់ឱ្យរកគ្រូពេទ្យនៅមូលដ្ឋាន ទាំងពេទ្យរដ្ឋ និងឯកជន ប៉ុន្តែការរកគ្រូពេទ្យនោះ មិនធ្វើឲ្យប៉ះពាល់សេវាសាធារណៈ ដែលពួកគាត់ត្រូវព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋនោះឡើយ៕


អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


