ព្យុះទី ២១ អេតូ ជិត​មក​ដល់ទៀតហើយ អាច​មាន​ភ្លៀងធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ព្យុះទី ២១ អេតូ ជិត​មក​ដល់ទៀតហើយ អាច​មាន​ភ្លៀងធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​

Published

on

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ព្យុះអេតូ (ETAU) កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើ​ន​ឥទ្ធិពល​ទៅ​ជា​កូនព្យុះ​ទី ២១។ បើ​តាមការ​តាមដាន ព្យុះនេះ​នឹង​ថមថយ​ឥទ្ធិពលទៅ​ជា​វិសម្ពាធ ពេល​ចូល​ដល់​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ហើយ​បន្ទាប់​មក​ជា​វិ​សម្ពាធ​ទាបពេល​ចូល​មក​ដល់ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ១១ វិច្ឆិកា ២០២០។

តាម​ក្រសួង​ធនធានទឹកចាប់​ពីថ្ងៃ​ទី ១០ ដល់ ១២ វិច្ឆិកា បណ្តារាជធានីខេត្តនៅតំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាង​កើត​ជាប់ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្តភាគ​ខាង​ត្បូង​អាច​មានកម្រិត​ភ្លៀង​ខ្យល់ពី​បង្គួរ​ទៅ​​ច្រើន។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មានភ្លៀង​ខ្យល់​ពី​កម្រិត​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រមានកម្ពស់មធ្យម៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services