ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តក្រចេះ រៀបចំកម្មវិធី ១ យប់ ២ថ្ងៃ នាំទេសចរដើរកម្សាន្តគោលដៅទេសចរណ៍ល្បីៗរដូវកាលបៃតង
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំកម្មវិធីដំណើរកម្សាន្តថ្មីមួយសម្រាប់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកលេងកម្សាន្តខេត្តក្រចេះ នារដូវបៃតង ដែលមានរយៈពេល ១យប់ ២ថ្ងៃ ឆ្ពោះទៅកាន់តំបន់អេកូរទេសចរណ៍ល្បីៗក្នុងខេត្តក្រចេះ។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធីដំណើរកំសាន្ត ១យប់ ២ថ្ងៃ ក្នុងគោលបំណង ជម្រុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ថ្មីៗ ចូលរួមបំផុសចលនា ទេសចរណ៍ក្នុងស្រុក និងចូលរួមកិច្ចការពារធនធានធម្មជាតិទន្លេមេគង្គ។


លោក បានបន្តថា សម្រាប់ថ្ងៃទី០១ នៃដំណើរកម្សាន្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាវត្តវិហារបុរាណ រកាកណ្ដាល និងផ្ទះសសរ ១០០ នៅក្នុងក្រចេះ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិវិហារបុរាណ ប្រវត្តិផ្ទះសសរ ១០០ គយគន់មើលរចនាបថខ្មែរដ៏ស្រស់ស្អាតនៃវិហារបុរាណ និងផ្ទះសសរ ១០០។ ភ្ញៀវទេសចរក៏បានធ្វើដំណើរទៅកាន់សហគមន៍ ទេសចរធម្មជាតិកោះទ្រង់ ដែលមានទីតាំងនៅទល់មុខទីរួមខេត្តក្រចេះ ដោយធ្វើដំណើរឆ្លងទឹកទន្លេមេគង្គតាមរយៈដចម្លង ដើម្បីស្វែងយល់ពីប្រវត្តិនៃការកកើតសហគមន៍ កោះទ្រង់ និងការធ្វើដំណើរកំសាន្តជុំវិញកោះដោយប្រើមធ្យោបាយ ជិះកង់ ម៉ូតូ រទេះសេះ រទេះគោ និងរ៉ឺម៉កកង់បី មើលទេសភាពលើកោះ សួនបន្លែ និងដើមរការដ៏ធំ ដែលមានអាយុ កាលរាប់រយឆ្នាំ រៀនធ្វើម្ហូបបែបសហគមន៍ ជាពិសេស គឺបានស្វែងយល់ពី ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះទ្រង់នោះតែម្តង។

នៅពេលរសៀល ភ្ញៀវទេសចរបានបន្តទៅទស្សនាសម្រស់ដ៏ស្រស់ត្រកាលនៃក្រុងក្រចេះ ថ្ងៃលិច និងអគាររចនាបថបារាំង និងការស្នាក់នៅមួយយប់នៅទីរួមខេត្តតែម្តង។

លោកបន្តថា សម្រាប់ថ្ងៃទី០២ ភ្ញៀវទេសចរក៏បានបន្តទៅទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី តាមផ្លូវខេត្តលេខ ៣៧៧ តាមមាត់ទន្លេមានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្ត ដែលទើបនឹងស្ថាបនាក្រាលកៅស៊ូរួចរាល់ទាំងស្រុង។ បន្ទាប់ពីទស្សនាសត្វផ្សោតរួច ភ្ញៀវទេសចរបានបន្តដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ វិមានរណសិរ្ស ២ធ្នូ នៅស្រុកស្នួល ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ មានចម្ងាយប្រមាណជា ៨៦ គីឡូម៉ែត្រ រួមទាំងបានទៅទស្សនាសកម្មភាពចរាចរណ៍របស់ភ្ញៀវចេញ ចូលតាមច្រកទ្វារ អន្តរជាតិត្រពាំងស្រែ បង្គោលព្រំដែនលេខ៦៩ និងផ្លូវក្រវាត់ព្រំដែនប្រវែង ១០៣,៧ គីឡូម៉ែត្រ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


