ព័ត៌មានជាតិ
រន្ធត់ណាស់! សមាជិកគ្រួសារ១២នាក់ គ្រាន់តែធ្វើតេស្តកូវីដ១៩ ឃើញវិជ្ជមាន១០នាក់ទៅហើយ
ភ្នំពេញ ៖ ក្រុមគ្រួសារដែលមានសមាជិក១២នាក់ រស់នៅក្នុងបូរីសូនីខណ្ឌមានជ័យ ត្រូវក្រុមគ្រូពេទ្យចុះយកសំណាក ទៅធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ទៅហើយ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលកម្ពុជាថ្មីទទួលបាន។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងនោះក៏មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផលពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់។

សមាជិកគ្រួសារដែលក្រុមគ្រូពេទ្យមន្ទីរបង្អែក ខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19ទាំង១០នាក់មានដូចជា ទី១-ភេទស្រី អាយុ ៦៦ឆ្នាំ ទី២-ភេទស្រី អាយុ ៣០ឆ្នាំ ទី៣-ភេទប្រុស អាយុ ២៩ឆ្នាំ ទី៤-ភេទស្រី អាយុ ៦១ឆ្នាំ ទី៥-ភេទស្រី អាយុ ៣១ឆ្នាំ ទី៦-ភេទស្រី អាយុ ៣៩ឆ្នាំ ទី៧-ភេទស្រី អាយុ ៣៦ឆ្នាំ ទី៨-ភេទប្រុស អាយុ ៤៣ឆ្នាំ ទី៩-ភេទស្រី អាយុ ២១ឆ្នាំ ទី១០-ភេទប្រុស អាយុ៦ឆ្នាំ ទី១១-ទារកអាយុ ៩ខែ អវិជ្ជមាន និងសមាជិក៦នាក់ទៀតយកទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យអង្គរអន្តរជាតិ(ជិតផ្សារចាស់)។

អ្នកវិជ្ជមានទាំង១០នាក់ខាងលើ រស់នៅត្រង់ចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ចំពោះទីតាំងត្រូវបានហ៊ុមព័ទ្ធជាបណ្តោះអាសន្ន៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


