Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ផ្សព្វផ្សាយពីការ «រំលូតដោយសុវត្ថិភាព» ដល់មន្ត្រីក្រសួងព័ត៌មាន ពិសេសស្ត្រី និងយុវតី នៅតំបន់ជនបទដាច់ស្រយាល

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព» ដើម្បីពង្រឹងចំណេះដឹងដល់មន្ត្រីនៃក្រសួងព័ត៌មាន ពិសេសមន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិ (RNK), ទូរទស្សន៍ជាតិ (TVK) និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីឱ្យមន្ត្រីមានចំណេះដឹង ការយល់ដឹងក្នុងការសរសេរអត្ថបទ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងការ «រំលូតដោយសុវត្ថិភាព» សម្រាប់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ស្ត្រី ជាពិសេសយុវតីនៅតំបន់ជនបទដាច់ស្រយាល ជាមួយក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះមានការអញ្ជើញចូលរួមសំណាក់លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន, លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន, រដ្ឋលេខាធិការ និងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីក្រសួងពាក់ព័ន្ធចំនួន ៣រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរៀបចំដោយសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា សិក្ខាសាលានេះនឹងបញ្ជ្រាបដល់ភាគីពាក់ព័ន្ធដើម្បីចែករំលែកសារដាស់តឿនដល់យុវវ័យអំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដែលស្ត្រីកម្ពុជាត្រូវប្រកាន់ខ្ជាប់, ពង្រឹងចំណេះដឹងអ្នកចូលរួម ទាក់ទងនឹងសុខភាពបន្តពូជ និងការរៀបចំផែនការគ្រួសារ, ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការរំលូតប្រកបដោយសុត្ថិភាព ស្វែងយល់អំពីស្ថានភាពនៃការរំលូត និងផលរំខានពីការរំលូត, តម្រង់ទិសអ្នកពាក់ព័ន្ធជាពិសេសមន្ត្រីក្រសួងព័ត៌មានដែលជាស្ថាប័នផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងចំណេះដឹង អំពីរបៀបក្នុងការចែករំលែក និងផ្តល់យោបល់បន្តដល់យុវវ័យអំពីការរំលូតប្រកបដោយសុវត្ថិភាព និងទង្វើគួរជៀសវាងពាក់ព័ន្ធនឹងការរំលូតតាមបែបបុរាណ, ផ្សព្វផ្សាយដល់សហគមន៍ឱ្យចូលរួមលើកទឹកចិត្តស្ត្រី ជាពិសេសស្ត្រី និងក្មេងស្រីដែលទទួលរងការបៀតបៀន ជៀសវាងការប្រមាថ និងម៉ាក់ងាយពីសង្គម ដែលជាកត្តារុញច្រានស្ត្រី និងក្មេងស្រីរងគ្រោះឱ្យឈានទៅប្រើប្រាស់សេវារំលូតដែលគ្មានសុវត្ថិភាព និងគុណសម្បត្តិ និងគុណវិបត្តិនៃការអភិវឌ្ឍបច្ចេកវិទ្យាលើការទទួលបានព័ត៌មាន និងចំណេះដឹងរបស់ស្ត្រី និងកុមារីនៅតំបន់ជនបទ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងនាមជាស្ថាប័នគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន ចាំបាច់ត្រូវមានចំណេះដឹង និងព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវអំពីអ្វីដែលយើងត្រូវផ្សព្វផ្សាយ និងចែករំលែកជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ឬការប្រើប្រាស់ភាសាមិនសមរម្យនាំឱ្យមានការភាន់ច្រលំក្នុងចំណោមសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយត្រូវធានាថាស្ត្រី និងយុវតី ជាពិសេសស្ត្រីរងគ្រោះ ត្រូវបានការពារ និងលើកទឹកចិត្តឱ្យស្វែងរកសេវាដែលមានសុវត្ថិភាព។

លោករដ្ឋមន្ត្រីបានបន្តថា ការអប់រំ និងការផ្សព្វផ្សាយព័ត៌មានបានគ្រប់ជ្រុងជ្រោយ គឺជាកត្តាចាំបាច់ដែលអាចជួយផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ ជាពិសេសក្នុងចំណោមបុរសដែលតែងតែគិតថាខ្លួនជាអ្នកមាន សិទ្ធិក្នុងការជ្រើសរើសការរៀបចំផែនការគ្រួសារ។ ចំណេះដឹង និងព័ត៌មានជាអាវុធបន្សាបអំពើ ហិង្សា ការរំលោភ និងការបៀតបៀននៅក្នុងសហគមន៍។ ហេតុដូច្នេះហើយបានជាក្រសួងព័ត៌មាន រៀបចំសិក្ខាសាលានេះឡើង ដើម្បីឱ្យមន្ត្រីក្រសួងព័ត៌មាននិងភាគីពាក់ព័ន្ធ មិនថាអ្នកសារព័ត៌មាន ឬមន្ត្រីជំនាញ ចូលរួមបញ្ជ្រាបចំណេះដឹងទទួលបាននៅថ្ងៃនេះ នៅតាមសហគមន៍ ឬមូលដ្ឋានរបស់ខ្លួន ទៅតាមលទ្ធផលដែលអាចធ្វើបាន។

លោក នេត្រ ភក្ត្រា សិក្ខាកាមនឹងទទួលបានចំណេះដឹងច្បាស់លាស់អំពីការរំលូតប្រកបដោយសុវត្ថិភាព បញ្ហាប្រឈមនានាដែលរាំងស្ទះដល់ការទទួលបាន សេវារំលូតដោយសុវត្ថិភាព ក៏ដូចជាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តស្ត្រី និងយុវវ័យ ជាពិសេសស្ត្រីងាយរងគ្រោះពីអំពើបៀតបៀន ឱ្យជៀសផុតពីការម៉ាក់ងាយ និងការរើសអើងពីសង្គម។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរំលូតដោយសុវត្ថិភាព មិនមែនជាប្រធានបទថ្មីដែលសាធារណជនទើបនឹងដឹងនៅពេលបច្ចុប្បន្ន នេះទេ។ រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យបណ្តាលមកពីការរំលូតដោយគ្មានសុវត្ថិភាព ដែលរួមចំណែកធ្វើឱ្យអត្រាមរណភាពមាតាកើនឡើងនៅប្រទេសកម្ពុជា តាមរយៈការអនុម័តច្បាប់ស្តីពីការ រំលូតកូនដោយសុវត្ថិភាព កាលពីឆ្នាំ១៩៩៧ ធ្វើឱ្យការរំលូតនៅកម្ពុជាក្លាយជាស្របច្បាប់ជិត ៣០ឆ្នាំមកហើយ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ថ្វីបើយ៉ាងនេះក្តីការរំលូតនៅតែជាមន្ទិលក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយសារតែផ្នត់គំនិតសង្គមបានចាត់ទុកថាវាជារឿងមិនសមស្របតាមប្រពៃណី ទំនៀមទម្លាប់ និងសាសនា ហើយតែងតែដាក់បន្ទុកលើស្ត្រីដែលស្វែងរកសេវារំលូត ធ្វើឱ្យពួកគាត់ទទួលរងនូវការប្រមាថមាក់ងាយ ពីសង្គម មិនហ៊ានបើកចំហឱ្យគេដឹងពីការសម្រេចចិត្តរបស់ខ្លួន។ អាក្រក់ជាងនេះទៅទៀត វាកាន់តែរុញច្រានពួកគេឱ្យឈានទៅជ្រើសរើសសេវា ឬវិធីរំលូតដោយគ្មានសុវត្ថិភាព។ កង្វះការយល់ដឹង និងការទទួលបានព័ត៌មានអំពីសិទ្ធិស្របច្បាប់ក្នុងការទទួលបានសេវារំលូតដោយសុវត្ថិភាព ក៏រួមចំណែកដល់ការទទួលបានសេវារំលូតដោយគ្មានសុវត្ថិភាពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម