ព័ត៌មានជាតិ
លោក ឈាង រ៉ា អំពាវនាវឱ្យមន្ត្រីសុខាភិបាលត្រៀមខ្លួនផ្តល់សេវានៅជួរព្រំដែន ជាពិសេសក្នុងគ្រាអាសន្ន
រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។ លោកបានអំអំពាវនាវបែបនេះ នាឱកាសធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកពីវីរៈភាពរបស់មន្រ្តីសុខាភិបាលដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ។ ទន្ទឹមនេះ លោកបានពាំនាំជូនថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីសមិទ្ធិផល ដែលគណៈប្រតិភូក្រសួងសុខាភិបាលទទួលបាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសុខភាពពិភពលោក (78th World Health Assembly) លើកទី៧៨។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បាននាំយកនូវសេចក្តីស្រឡាញ់រាប់អាន ការកោតសើរពីនាយកប្រចាំតំបន់ (WHO-Western Pacific Region, Regional Director) និងអគ្គនាយកអង្គការសុខភាពពិភពលោក Dr Tedros នាជំនួបទ្វេភាគី មកដល់គ្រប់បុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។

បន្ថែមពីលើនេះ លោក ឈាង រ៉ា ក៏បានលើយកប្រធានបទ “ភាពចាំបាច់ និងភាពចៃដន្យ” ជាផ្នែកមួយនៃវិចារវិទ្យាបែបសម្ភារៈនិយម មកធ្វើការពន្យល់សម្រាប់ជួយឱ្យថ្នាក់ដឹកនាំ អាចស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុឬបាតុភូតិ។ គោលគំនិតនេះអាចជួយឱ្យអ្នកដឹកនាំ អាចទទួលយកអ្វីដែលមានភាពចាំបាច់ និងមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ភាពចៃដន្យដែលអាចកើតមានឡើង៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


