ព័ត៌មានជាតិ
កម្ពុជានឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់ពលរដ្ឋជាង ៧៤ម៉ឺននាក់ ចាប់ពីថ្ងៃស្អែកទៅ
ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៧៤៥.០០០នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានចេញផ្សាយមុននេះ។
ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះ ដោយសារស្ថានភាពជាកស្តែងនៃការរីករាលដាលនៃកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេសក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបញ្ជាទិញវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លាន៥សែនដូស ពីប្រទេសចិន ដែលកម្ពុជាទើបទទួលបានកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសទៀតដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជានៅម៉ោង ៧ យប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញទៅទទួលដោយផ្ទាល់។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបន្ថែមជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣០ ម៉ឺនដូសបន្ថែមទៀតពីលើចំនួន ១ លានដូសដែលចិនសម្រេចផ្តល់លើកដដំបូង។






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


