ព័ត៌មានជាតិ
ផ្ទះបណ្តែតទឹកនៅបឹងទន្លេសាប សម្រាប់បម្រើភ្ញៀវទេសចរ ត្រូវអគ្គិភ័យឆាបឆេះខ្ទេច
ផ្ទះផែបណ្តែតទឹក ក្នុងដែនបឹងទន្លេសាបនៃខេត្តបាត់ដំបងចំនួន០៣ខ្នង ដែលគេដឹងថា ជារបស់ក្រុមហ៊ុនEasiaTravelសម្រាប់ទទួលភ្ញៀវទេសចរបរទេស ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញមូលហេតុឃើញនៅឡើយ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចកោះដាច់ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ផ្ទះបណ្តែតទឹកនេះ របស់ក្រុមហ៊ុនEasiaTravel សម្រាប់ទទួលភ្ញៀវទេសចរទេស ដើម្បីស្នាក់នៅទស្សនាកម្សាន្តនាតំបន់បឹងទន្លេសាប។ ប្រភពដដែលបន្តថា ផ្ទះផែបណ្តែតទឹកទាំង៣ខាងលើរួមមាន ទី១ផ្ទះពណ៌សទំហំ១៥ម៉ែត្រx៨ម៉ែត្រកម្ពស់៤.៥០ម៉ែត្រជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី។ ទី២ផ្ទះផែពណ៌ក្រហមទំហំ១៤ម៉ែត្រx៧ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងឈើដំបូលប្រក់ស័ង្កសី។ ទី៣ផ្ទះផែពណ៌បៃតងទំហំ១២ម៉ែត្រx៦ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងស័ង្កសីលាយឈើដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អោម សីចាន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍EasiaTravelមានទីលំនៅភូមិក្តីឃុំព្រៃតាហ៊ួ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។




ចំណែកសម្ភារៈខូចខាតក្នុងហេតុការខាងលើរួមមាន ឆេះគ្រែដេក, កង្ហារលើតុ, ឆេះម៉ាស៊ីនភ្លើង,ម៉ាស៊ីនបូមទឹក និងសម្ភារៈសម្រាប់ចម្អិនអាហារទទួលភ្ញៀវបរទេសមួយចំនួនផងដែរ សរុបគិតជាទឹកប្រាក់អស់ប្រហែល៤២.៩០០ដុល្លារ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងបើកការស្រាវជ្រា វខណៈដែលមូលហេតុនៃការឆេះនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា បង្កដោយមនុស្សដោយមានជនមិនស្គាល់មុខលួចដុតបំផ្លាញចោល៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ លួចសង់ផ្ទះក្បែរច្រាំងទន្លេទាំងយប់ រំពឹងទទួលបានលុយកាក់ខ្លះ មានអីឲ្យរុះរើជាបន្ទាន់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ