Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ឃុំ​ស្វាយ​ជ្រះ​លើកសំណើ ១២ ចំណុច​​ឱ្យ​អាជ្ញាធរខេត្តក្រចេះ និង​​មន្រ្តីពាក់ព័ន្ធពន្លឿនការដោះស្រាយ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ តាមរយៈវេទិកាសាធារណៈបានលើកឡើង​ពី​​បញ្ហាប្រឈម ទុក្ខកង្វល់ និង​សំណូមពរ រួមទាំងសំណើផ្សេងៗចំនួន ១២ ករណី ដើម្បីឱ្យអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធជួយពន្លឿនការដោះស្រាយ។

បញ្ហាទាំងនោះរួមមាន៖ បញ្ហាតម្លៃដំឡូងមីមានការធ្លាក់ថ្លៃ, ស្នើសុំជួសជុលផ្លូវ, ស្នើសុំឯកសណ្ឋានប្រជាការពារ, ស្នើសុំសាលា ១ ខ្នង ៤ បន្ទប់ ដោយមានសភាពចាស់ទ្រុឌទ្រោម និងស្នើសុំអណ្តូងទឹកជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតប លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងលោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកស្នួល បានណែនាំដល់មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលពលរដ្ឋបានលើកឡើង។

ក្រោយ​ស្តាប់ពី​សំណូមពរ និង​ការលើកពី​បញ្ហា​របស់​ពលរដ្ឋ អាជ្ញាធរ​និង​ក្រុមការងារ​បានដោះស្រាយឆ្លើយតប​តម្រូវការ​របស់ពលរដ្ឋ​នៅនឹងកន្លែងផ្ទាល់តែម្តង ដោយពលរដ្ឋព្រមទទួលយក និងគាំទ្រនូវការដោះស្រាយទាំងនោះផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម