ព័ត៌មានជាតិ
ទឹកជ្រោះអូរស៊ិនលែរ៍ ប្រែក្លាយពីតំបន់ដែលគេទុកចោល ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ
ទឹកជ្រោះ អូរស៊ិនលែរ៍ ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ស្រុកលំផាត់ មានចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងបានលុង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយដែលតែងតែផ្តល់នូវភាពសប្បាយរីករាយជក់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរគ្រប់ៗរូប ។

ភ្ញៀវទេសចរអាចធ្វើដំណើរចេញស្របគ្នា តាមផ្លូវលំ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន បឹងយក្សឡោម ហើយបន្តធ្វើដំណើរតាមថ្នល់លំក្រាលគ្រោះក្រហមរាងជាអន្ទុងអាំង នោះនឹងដល់រមណីយដ្ឋានទឹកជ្រោះធម្មជាតិមួយនេះ។រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនេះ ដែលត្រូវបានគេមើលរំលង ប៉ុន្តែបច្ចុប្បន្ន ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងតំបន់។

លោក ម៉ុប គៀង ប្រធានគណកម្មាធិការទឹកជ្រោះ បានឱ្យដឹងថា តំបន់នេះពីដើមឡើយ ជាទីកន្លែងចិញ្ចឹមដំរី មានសត្វខ្លា មានខ្ទីង ប្រើស ឈ្លូស ស្វា និងក្របីព្រៃ ពិសេសទៀតនោះមានសត្វពស់១ គូ តែងតែទៅត្រាំខ្លួនរបស់វានៅទីនោះ កម្រមានអ្នកទៅលេង ឬងូតទឹកកន្លែងនោះណាស់ ។ ប៉ុន្តែក្រោយមក នៅពេលតំបន់នេះប្រែក្លាយទៅជារមណីយដ្ឋានបម្រើឱ្យប្រយោជន៍សហគមន៍កម្រឃើញសត្វពស់ណាស់ ។
លោក ម៉ុប គៀង បន្តថា ទឹកជ្រោះនេះគ្រប់គ្រងដោយគណកម្មាធិការ ៥ រូប មើលថែរក្សានិគ្រប់គ្រងមើលថែរក្សាតាំងពីឆ្នាំ ២០០០ នៅអំឡុងពេលនោះដឹកនាំដោយលោក កសាងឡើងពីកម្លាំងប្រជាជនក្នុងភូមិ ដោយប្រើកាំបិទពូថៅ កាប់ព្រៃដើម្បីធ្វើជាទីកន្លែងលេងកម្សាន្ត ។ លោកថា៖«ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចទិញសំបុត្រពីសហគមន៍ ដើម្បីផ្ញើទោចក្រយាននិងត្រីចក្រយានយន្ត តម្លៃលក់សំបុត្រសម្រាប់ម៉ូតូ ១ គ្រឿង តម្លៃ ២០០០ រៀល និងឡាន ១ គ្រឿង ៥០០០ រៀល »។

នៅក្នុងឆ្នាំ ២០០៣ ខាងមន្ទីរអភិវឌ្ឍន៍ជន បានត្រួសត្រាយផ្លូវចូលទៅតំបន់នោះ ដែលមានទំហំផ្ទៃដី ១៤៤ ហិចតា ហើយជុំវិញរមណីយដ្ឋាននេះ ក៏មានព្រៃឈើ សម្រាប់អភិរក្ស។ ជាទូទៅទឹកជ្រោះនេះ មិនដែលរីងនោះទេ គ្រាន់តែស្រកបន្តិចនៅខែ មីនា និងខែមេសា ដោយហេតុថាអាកាសធាតុក្តៅ ខណៈនៅខែវស្សាវិញ មានទឹកហូរខ្មួលខ្មាញ់ខ្លាំង ដែលពិបាកងូតទឹកលេងបន្តិច ។
ជនជាតិដើមភាគតិចទំពួន នៅទីនោះ ហៅថា ទឹកជ្រោះ ៧ ជាន់ ពីព្រោះមានផ្ទាំងថ្មជាថ្នាក់ៗ តែក្រោយមកហៅឈ្មោះថ្មីវិញ ជាទឹកជ្រោះ អូរស៊ិនលែរ៍ វិញ។ ទឹកជ្រោះដែលខ្ពស់ជាងគេមានកម្ពស់ ៣ ម៉ែត្រ សម្រាប់ឱ្យភ្ញៀវដែលទៅលេងកម្សាន្ត ឈរឬអង្គុយងូតទឹកលេងបានយ៉ាងងាយស្រួលយ៉ាងត្រជាក់ ។

ទីតាំងនេះក៏មានកញ្ចុះនៅសងខាងមាត់ជ្រោះ និងមានស្ពានឆ្លងពីម្ខាងទៅម្ខាងទៀតកម្សាន្តដោយមិនគិតប្រាក់ ហើយភ្ញៀវអាចកម្ម៉ង់ញ៉ាំអាហារ នៅតាមតូបលក់អាហារបែបជនជាតិដើមភាគតិចទំពួន ហើយនៅទីនេះ ឬ ក៏មានម្ហូបអាហារបែបខ្មែរផងដែរ។ ភ្ញៀវទេសចរ អាចគយគន់ពីទស្សនីយភាពដ៏ស្រស់ស្អាតនេះ ស្ថិតនៅកណ្តាលព្រៃ និងបានដឹងរឿងរ៉ាវពីអតីតកាលពីជ្រោះនេះ ជាជម្រករបស់សត្វព្រៃដែលគួរឱ្យខ្លាច ប្រែជាទីកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលេង និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ
នៅរដូវប្រាំង ចរន្តទឹកហូរមានសភាពយឺតល្មមដែលអាចឱ្យយើងហែលលេងបានយ៉ាងស្រួល ។ រីឯនៅរដូវភ្លៀង ចរន្តទឹកហូរខ្លាំងលឿន កួចខ្មួលខ្មាញ់ និងធ្វើឱ្យពិបាកក្នុងការមុជកំសាន្តណាស់ ។ រមណីយដ្ឋានទឹកធ្លាក់អូរស៊ីនលែរ៍ មិនត្រឹមតែផ្តល់ភាពស្រស់ស្អាតសម្រាប់ដំណើរកំសាន្តក្នុងព្រៃប៉ុណ្ណោះទេ ប៉ុន្តែវាហាក់បីដូចជាការស្រាវជ្រាវអំពីសម្រស់ធម្មជាតិផ្សេងៗរួមទាំងទឹកធ្លាក់ដទៃទៀតនៅជុំវិញទីនោះផងដែរ ។


កាលពីឆ្នាំ ២០២៤ ទឹកជ្រោះអូរស៊ិនលែរ៍ ទទួលបានឡានភ្ញៀវទេសចប្រមាណ៣០០គ្រឿង ដោយឡែកឆ្នាំនេះធ្លាក់ចុះបន្តិច ដោយសារផ្លូវពិបាកធ្វើដំណើរ។ ជាមួយគ្នានេះ អ្នកភូមិនោះតំបន់នេះ សំណូមដល់រាជរដ្ឋាភិបាល ជួយកសាងផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ទៅលេងកម្សាន្តទីនោះកាន់តែច្រើន ដែលជាផ្នែកមួយបង្កើនប្រាក់កម្រៃដល់ជនជាតិដើមភាគតិចសម្រាប់ផ្គត់ផ្គង់គ្រួសារ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


