ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ៖ ការងារត្រួតពិនិត្យបក្សបានញាំងឱ្យមានការ ពង្រឹងមន្ត្រីបក្ស សំដៅដល់ការដឹកនាំមាតុភូមិជារៀងរហូត
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ចាត់ទុកថា ការងារជំនាញត្រួតពិនិត្យគណបក្ស គឺញាំងឱ្យមានការកសាងពង្រឹងមន្ត្រីជួរបក្ស សាមគ្គីភាព ឯកភាពក្នុងផ្ទៃកាន់តែល្អប្រសើរ សំដៅដឹកនាំជាតិមាតុភូមិជារៀងរហូត។

ការអះអាងយ៉ាងដូច្នេះរបស់ លោកស្រី មិថុនា ភូថង ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារជំនាញត្រួតពិនិត្យគណបក្ស នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានបន្តថា ការងារត្រួតពិនិត្យគណបក្សមានប្រសិទ្ធភាព អាស្រ័យមានមន្ត្រីត្រួតពិនិត្យ មានចំណេះដឹង និងបទពិសោធច្បាស់លាស់អំពីការងារត្រួតពិនិត្យគណបក្ស។
លោកស្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង យល់ថា វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែវាជាឱកាសមួយដ៏កម្រ និងមានសារៈសំខាន់បំផុតដែលអនុញ្ញាតឱ្យសិក្ខាកាមបានរៀនសូត្រកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំខាន់ៗ ជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានឆ្ពោះទៅបន្តការចែករំលែកចំណេះដឹង ការងារត្រួតពិនិត្យគណបក្សមិនមែនជាការងារផ្ទាល់របស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សតែឯកឯងនោះទេ។ តែវាការងាររបស់គណបក្សទាំងមូល និងជារបស់សមាជិក សមាជិកា ដែលគប្បីត្រូវតែយល់ដឹង។
លោកស្រី មិថុនា ភូថង ក៏បានស្នើដល់គ្រូបង្គោលយកចិត្តទុកដាក់បង្ហាត់បង្ហាញពីខ្លឹមសាររបស់វគ្គទៅកាន់សិក្ខាកាម ដើម្បីកត់ត្រាស្វែងយល់មេរៀននីមួយ!រក្សាបានសាមគ្គីភាពជិតស្និទ្ធរវាងគ្នា និងគ្នា ទំនាក់ទំនងល្អជាមួយមន្ត្រីដែលសម្របសម្រួលការងារក្នុងវគ្គសិក្សា។ ត្រូវលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ នៃការងារត្រួតពិនិត្យគណបក្ស និងទំនាក់ទំនងការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សគ្រប់ថ្នាក់ ដើម្បីពង្រឹងការងារត្រួតពិនិត្យគណបក្សឱ្យមានប្រសិទ្ធភាពក្នុងឋានៈតួនាទី ជាជំនួយការជូនគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ឬអង្គការចាត់តាំងរបស់ខ្លួន។
គួរជម្រាបថា ការងារត្រួតពិនិត្យគណបក្ស ជាសកម្មភាពមួយក្នុងសមាសភាព នៃការដឹកនាំ ការគ្រប់គ្រង ទោះក្នុងប្រទេសសង្គមនិយម ក៏ដូចជាប្រទេសសេរីក៏ដោយ។ អាស្រ័យដូច្នេះ បានជាសេចក្តីសម្រេច និងផែនការនានារបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលដែលបានដាក់ចុះថ្មីៗ តែងតែរំលេចពាក្យមួយក្នុងការងារត្រួតពិនិត្យគណបក្សថា «មានការដឹកនាំ ត្រូវមានការត្រួតពិនិត្យ» សំដៅដល់ការពង្រឹងត្រួតពិនិត្យ និងធ្វើឱ្យគណបក្សឈ្នះឆ្នោតជាយូរអង្វែងដឹកនាំជាតិមាតុភូមិជារៀងរហូត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


