ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំរោង សម្រុកជួសជុលផ្លូវលំដែលខូចខាត
អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ ប្រាប់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា អាជ្ញាធរស្រុកសំរោង បានធ្វើការជួសជុលផ្លូវលំ សម្រេចបានប្រមាណ ៣៥គីឡូម៉ែត្រ ហើយ ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឲ្យដឹងថា រដ្ឋបាលស្រុក បានស្ថាបនាផ្លូវ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ។លោកថា ក្នុង១គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ១លានរៀល ហើយក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងបន្តទៀត អាចនឹងបញ្ចប់នៅក្នុងអំឡុងសប្ដាហ៍ក្រោយនេះហើយ ដោយមិនឲ្យហួសថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ ។

លោកអភិបាលស្រុកសំរោង បានអរគុណ ដល់ក្រុមការងារ អាជ្ញាធរគ្រប់ភូមិឃុំ ព្រះសង្ឃ សប្បុរសជន ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភថវិកា ក្នុងការជួសជុលផ្លូវនេះ សម្រាប់ជាផលប្រយោជន៍ប្រើប្រាស់ទាំងអស់គ្នា។
អាជ្ញាធរបញ្ជាក់ថា ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ មានផ្លូវលំ ក្នុងឃុំចំនួន ១១ ប្រវែងសរុប ៥០គីឡូម៉ែត្រ បានខូចខាត ដោយសារឥទ្ធិពល គ្រោះមហន្តរាយជំនន់ទឹកភ្លៀង នាពេលកន្លងមក៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


