Connect with us

ព័ត៌មានជាតិ

អ្នកជំនាញថា បើប្រេងឡើងថ្លៃ មិនមែនមកពីផ្អាកការនាំចូលពីថៃទេ តែមកពីបញ្ហាពិភពលោក

បានផុស

នៅ

អ្នកវិភាគ និងតាមដាននយោបាយកម្ពុជា បណ្ឌិត យង់ ពៅ លើកឡើងថា ប្រសិនជាថ្ងៃអនាគតមានការឡើងថ្លៃប្រេងនោះ មិនមែនមកពីការផ្អាកនាំចូលប្រេងពីថៃមកកម្ពុជាទេ គឺមកពីបញ្ហាពិភពលោក សូម្បីតែប្រទេសថៃ ក៏មានវិបត្តិឡើងថ្លៃប្រេងនេះដែរ ពោល គឺឡើងថ្លៃជាសកល មិនអាចឡើងថ្លៃតែប្រទេសណាមួយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពី កាលពីល្ងាចថ្ងៃទី ២២ ខែមិថុនា សម្តេចធិបតី ហ៊ុន មាណែត និយាយរដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ។ ជាមួយគ្នានេះ ជុំវិញករណីនេះ បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយកម្ពុជា បានប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថាបច្ចុប្បន្ន ពិភពលោកកំពុងមានបញ្ហា ដែលអាចនាំឱ្យតម្លៃប្រេងឡើងថ្លៃទាំងការលក់ដុំ និងរាយ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ទាំងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា សង្រ្គាមអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលអាចនាំឱ្យអ៊ីរ៉ង់នឹងបិទច្រកសមុទ្រ ដែលជាទីតាំងនាវានាំប្រេង នោះនឹងធ្វើឱ្យវិបត្តិប្រេងពិភពលោក អាចនឹងឡើងថ្លៃ។

លោកបណ្ឌិត យង់ ពៅ បាននិយាយថា៖  “សារធារណជន ប្រជាពលរដ្ឋយើងគួរតែជ្រាបរឿងនេះឱ្យបានច្បាស់ មិនមែនដោយសារបិទការនាំចូលពីថៃទេ។ ថៃខ្លួនឯងក៏ឡើងថ្លៃដែរ។ អ៊ីចឹង ការឡើងថ្លៃប្រេងទៅអនាគត គឺជាការឡើងថ្លៃជាសកល មិនអាចឡើងថ្លៃតែប្រទេសណា ប្រទេសណាទេ”។

អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ត្រង់ចំណុចនេះ ប្រជាពលរដ្ឋត្រូវដឹងឱ្យបានច្បាស់ ដើម្បីកុំឱ្យអ្នកសារព័ត៌មានទុច្ចរិតថៃ អ្នកនយោបាយទុច្ចរិតថៃ និងក្រុមនយោបាយជ្រុលនិយមកម្ពុជាមួយចំនួន ឆ្លៀតឱកាសនេះ កេងចំណេញពីការឡើងថ្លៃប្រេងសកលលោកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម