ព័ត៌មានជាតិ
ចំពេលជម្លោះកំពុងតានតឹង សម្តេច ហ៊ុន សែន ប្រាប់ពលរដ្ឋនៅជាប់ព្រំដែនថៃ ជីកលេណដ្ឋានដើម្បីការពារខ្លួន
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ជាប់ព្រំដែនជាមួយថៃ ជីកលេណដ្ឋានដើម្បីការពារខ្លួន ខណៈភាពតានតឹងនៃជម្លោះព្រំដែនកាន់តែឡើងកម្ដៅ។ សម្ដេចតេជោ ថា ជម្លោះនេះអាចអូសបន្លាយក្នុងពេលយូរ បើករណីប្រទេសថៃពុំមានការផ្លាស់ប្ដូរមេដឹកនាំ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បញ្ជាក់ថា «ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ»។ ក្នុងន័យនេះ សម្តេចបានណែនាំប្រជាពលរដ្ឋឱ្យជីកលេណដ្ឋាន ដើម្បីការពារខ្លួន។ ខណៈរដូវវស្សាចូលមកដល់ សម្ដេចតេជោក៏បានលើកទឹកចិត្តពលរដ្ឋឱ្យបង្កើនការបង្កបង្កើនផលផងដែរ។
ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងនៅក្នុងគ្រាដែលសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន អះអាងថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាង គឺថៃបានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ដែលក្នុងកាលៈទេសៈនេះសម្តេចមើលឃើញថា វិបត្តិក៏បានក្លាយទៅជាកាលានុវត្តភាពផងដែរ។

ត្រង់ចំណុចនេះ សម្តេចតេជោ បានណែនាំដល់ក្រុមប្រឹក្សាជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការលើកទឹកចិត្តឱ្យមានការផលិតក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្តហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងតែម្ដង៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


