ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌដូនពេញ ជំរុញអាជ្ញាធរសង្កាត់ទាំង១១ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ
លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានជំរុញឲ្យមន្រ្តីអាជ្ញាធរទាំង១១សង្កាត់ ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបបានទាន់ពេលវេលាពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះ ធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក គឹម សេតារា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ កាលពៅរសៀលថ្ងៃទី២៦មិថុនា នៅសាលប្រជុំសាលាខណ្ឌដូនពេញ។

លោក ហែម អាន បានលើកឡើងថា មន្រ្តីអាជ្ញាធរទាំង១១សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងត្រូវមានមន្រ្តីប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋបានទាន់ពេលវេលា ពីការងារសេវាសាធារណៈ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវទទួលដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍមូលដ្ឋាន។

ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងបន្តថា អាជ្ញាធរមូលដ្ឋានត្រូវកៀរគរប្រជាពលរដ្ឋមកចូលរួមក្នុងវេទិការសាធារណៈ ដើម្បីបានលើកឡើងពីបញ្ហាដែលខ្លួនមាន បញ្ហាសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ និងសូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ពីបញ្ហាទុក្ឋកង្វល់របស់ប្រជាពលរដ្ឋ កុំឲ្យកើតមាននូវរឿងដដែលៗ ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ហើយត្រូវបញ្ជូនទៅថ្នាក់លើដើម្បីចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូន និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។ លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន ក្មេងទំន្មើង និងសង្កាត់ត្រូវបម្រើពលរដ្ឋពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច