ព័ត៌មានជាតិ
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៖ ការប្រកួត World Police នៅសហរដ្ឋអាមេរិក មិនតែក្របខ័ណ្ឌកីឡាទេជារួមចំណែកផ្សព្វផ្សាយពីកម្ពុជា
ក្រុមកីឡាក្រសួងមហាផ្ទៃ ចំនួន ៩ប្រភេទ សរុបកីឡាករ កីឡការិនី មាន៥២នាក់ រួមទាំងប្រធានប្រតិភូ គ្រូបង្វឹកបានចេញដំណើរទៅសហរដ្ឋអាមេរិកហើយដើម្បីចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama។

លោក សរ សិទ្ធិ ប្រធានប្រតិភូ
លោក សរ សិទ្ធិ ប្រធានប្រតិភូ បានឲ្យដឹងមុនចាកចេញទៅថា នេះជាលើកទី៤ ហើយសម្រាប់ក្រុមកីឡាក្រសួងមហាផ្ទៃដែលបានចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកនេះ។
ការចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែផ្ដោតលើរឿងកីឡាមួយមុខនោះទេ ពោលជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ ភាពរីកចម្រើន របស់ប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់ និងបានដឹងផងដែរថាមានការរីកចម្រើនដ៏កម្រិតណា។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ SCIM
ចំពោះការប្ដេជ្ញាចិត្តគឺគ្រប់ភាគីពាក់ព័ន្ធមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី បានត្រៀមខ្លួនរួចរាល់ និងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពប្រកួតដណ្ដើមយកជ័យជម្នះតាមដែលអាចធ្វើទៅបានដើម្បីបញ្ជាក់ពីសមត្ថភាពកីឡារបស់កម្ពុជាផងដែរ។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ SCIM
បញ្ជាក់ដែរថា ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំង ៩ប្រភេទកីឡារបស់ក្រុមកីឡាក្រសួងមហាផ្ទៃបានចេញដំណើរទៅសហរដ្ឋអាមេរិកហើយ។ ៩ប្រភេទកីឡាដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) រួមមានកីឡាវាយសី ចំបាប់ ជឺជីតស៊ូ យូដូ ហែលទឹក វាយកូនឃ្លីលើតុ ការ៉ាតេ តេក្វាន់ដូ និងកីឡាបាល់ទះ។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ ៦ ខែកក្កដា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


