Connect with us

ជីវិតកម្សាន្ដ

ឈិនឡុង ធ្លាប់បំបែកកំណត់ត្រា ជាទារកមានទម្ងន់ ៦គីឡូក្រាម

បានផុស

នៅ

កាលពីថ្មីៗ​នេះ អ្នក​​លេង​អ៊ីនធឺណិត​​ជាច្រើបានជីក​កកាយនូវ​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​អំពី Jackie Chan ទស្សនិកជននិយមហៅថា ឈិនឡុង។ ជាក់ស្តែង តារាក្បាច់គុនចិនរូបនេះ នៅពេលដែលគាត់កើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៥៤ ដោយនាពេលនោះ កាសែត China Daily បានរាយការណ៍អំពីតារាសម្តែងដែលមានចំណងជើងថា «ទារកទើបនឹងកើតមានទម្ងន់ ៦គីឡូក្រាម បំបែកកំណត់ត្រាហុងកុង» ។

រូបភាព៖ameyawdebrah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ គេដឹងថាទារកទើបនឹងកើត ជាធម្មតាមានទម្ងន់ត្រឹមតែ ៣-៤ គីឡូក្រាមប៉ុណ្ណោះ ដូច្នេះហើយ ពេលដែលកើតមកភ្លាម Jackie Chan បានក្លាយជាបាតុភូតមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ គាត់ថែមទាំងត្រូវបានគេផ្តល់ងារជា ទារកទម្ងន់ធ្ងន់ថែមទៀតផង ។ រឿងរ៉ាវមួយនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតរំភើបចិត្តជាខ្លាំង និងចំអកថា Jackie Chan កើតមកមានកម្លាំងតាំងពីតូច មិនឆ្ងល់ទេថា គាត់អាចក្លាយជាស្តេចនៃពិភពកម្សាន្តនោះ។

មនុស្សជាច្រើនជឿថា ដោយសារតែរូបរាងកាយដ៏រឹងមាំរបស់គាត់តាំងពីកើតមក ទើបអាចបង្កើតកេរ្តិ៍ឈ្មោះខ្លួនឯងក្នុងវិស័យភាពយន្តបែប Action មិនត្រឹមតែល្បីក្នុងប្រទេសដែលមានមនុស្សរាប់កោដិនាក់ប៉ុណ្ណោះទេ ថែមទាំងបានកក្រើកទីផ្សារអន្តរជាតិទៀតផង។

តារាសម្ដែងវ័យ៧១ឆ្នាំរូបនេះ គឺជាតារាក្បាច់គុនដ៏ល្បីលើពិភពលោក។ គាត់បានបន្សល់ទុកនូវស្នាដៃរបស់គាត់តាមរយៈខ្សែភាពយន្តល្បីៗជាច្រើនដូចជា 12 Zodiacs, Dragon Horse Spirit, Drunken Master, Escape Spectacular។ បន្ទាប់ពីអាជីពជាច្រើនឆ្នាំមក Jackie Chan តែងតែរក្សាតំណែងរបស់គាត់ជាតារាជួរមុខនៅក្នុងឧស្សាហកម្មកម្សាន្តចិន ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរគាត់។

ជាការពិតណាស់ ដើម្បីសម្រេចបាននូវភាពជោគជ័យដែលលោកមានសព្វថ្ងៃនេះ លោកត្រូវឆ្លងកាត់ការលំបាករាប់មិនអស់ ដោយប្រថុយជីវិតដើម្បីសម្តែងឈុតឆាកដ៏លំបាករហូតដល់ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងដាក់ក្នុងបញ្ជីខ្មៅ។

ទោះជាយ៉ាងណាក៏ដោយ ជីវិតផ្ទាល់ខ្លួនរបស់ តួចិនរូបនេះបានបង្កភាពចម្រូងចម្រាសជាច្រើនជាមួយនឹងអតីតកាលរបស់គាត់ដែលចំណាយច្រើនហួសហេតុ និងជានារីដែលពិបាកនឹងស្រលាញ់។ រឿងអាស្រូវដ៏ធំបំផុតក្នុងជីវិតរបស់ Jackie Chan គឺការមានទំនាក់ទំនងស្នេហានៅពីក្រោយខ្នងរបស់ភរិយា Joan Lin បន្ទាប់មកបានបោះបង់គូស្នេហ៍ Elaine Ng Yi-Lei ខណៈពេលដែលនាងមានផ្ទៃពោះ ហើយបដិសេធមិនទទួលយកកូនស្រីរបស់ពួកគេឈ្មោះEtta Ng Chok Lam ដែលបណ្តាលឲ្យនាងរស់នៅយ៉ាងអនាធិបតេយ្យក្នុងស្ថានភាពលំបាក។

មិនត្រឹមតែប៉ុណ្ណោះ រូបភាពរបស់ស្ដេចកុងហ្វូរបស់ពិភពកម្សាន្ត ក៏កាន់តែយ៉ាប់យ៉ឺនក្នុងក្រសែភ្នែកទស្សនិកជន នៅពេលដែលលោកជាប់ពាក់ព័ន្ធរឿងអាស្រូវសប្បុរសធម៌មិនច្បាស់លាស់ ភាពចម្រូងចម្រាសលើជីវិត ការផ្សាយពាណិជ្ជកម្មផលិតផលគ្មានគុណភាព និងរឿងអាស្រូវខ្មៅដ៏គួរឲ្យរំខានជាច្រើនទៀត៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីចិនជាម្ដាយស្រែកយំ ក្រោយកូនមានមុខអាក្រក់ តែធំឡើងបែក្លាយជាប្រុសសង្ហាទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម