ព័ត៌មានអន្ដរជាតិ
សមាជិកសភាថៃបោះបង់តំណែង ព្រោះខឹងបក្សបន្តគាំទ្ររដ្ឋាភិបាល មានប្រវត្តិបែបណា?
តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋាភិបាលចម្រុះ លោកស្រី Watanya “Dear” Bunnag ឬហៅថា Madam Dear គឺជាអ្នកនយោបាយ និងជាពាណិជ្ជកររបស់ប្រទេសថៃ បានប្រកាសដកខ្លួនពីបក្សរបស់ខ្លួន ក្រោយជំហរគណបក្សនេះនៅបន្តគាំទ្របក្សដឹកនាំរដ្ឋាភិបាល។ ពីមុនលោកស្រីធ្លាប់ជាសមាជិកសភា ក្នុងបញ្ជីគណបក្សសម្រាប់គណបក្ស Palang Pracharath របស់អតីតៈឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ មុនពេលចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ (Democrat Party)។
តំណាងរាស្រ្តស្រ្តីវ័យ៣៩ឆ្នាំរូបនេះស្រាប់តែប្រកាសលាលែងពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យបានបោះឆ្នោតនៅថ្ងៃទី ១៩ខែមិថុនា ដើម្បីបន្តនៅក្នុងរដ្ឋាភិបាលចម្រុះ ព្រមទាំងការលេចធ្លាយរឿងអាស្រូវពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ នាពេលកន្លងមក។

ជីវិតដំបូង និងការអប់រំ
មុននឹងក្លាយជាអ្នកនយោបាយស្រ្តី ដើមដំបូងឡើយលោកស្រីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិល្បៈសេរីនៃសកលវិទ្យាល័យធម្មសាទ (Thammasat ) កាលនាងនៅជានិស្សិត នាងធ្លាប់ធ្វើជាអ្នកលើកទឹកចិត្តក្នុងការប្រកួតបាល់ទាត់ប្រពៃណី Chula-Thammasat ថែមទៀតផង។ គាត់ក៏ជាភរិយារបស់លោក Chai Bunnag ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Nation Group ។ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ១៣ ឆ្នាំ ពួកគេមានកូនប្រុសស្រីពីរនាក់គឺក្នុងបន្ទុកសព្វថ្ងៃនេះ។
ពីមុនមកធ្លាប់ជាស្ត្រីជើងខ្លាំងដែលដើរតួយ៉ាងសំខាន់ក្នុងកីឡាបាល់ទាត់
Madam Dear បានបម្រើការជានាយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចំនួនបួនគឺ Spring News Corporation Co., Ltd.,ក្រុមហ៊ុនទូរទស្សន៍ Spring News Limited, ក្រុមហ៊ុន Ruamrumjai Limited និង Thansettakij Multimedia Company Limited។ ក្រោយមក ក្នុងឆ្នាំ ២០១៦ នាងបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ News Network Corporation Public Company Limited ។
ក្នុងឆ្នាំ២០១៦ លោកជំទាវត្រូវបានតែងតាំងដោយការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ Somyot Pumpanmuang ប្រធានសមាគមកីឡាបាល់ទាត់ថៃ ក្រោមព្រះរាជាធិបតីភាព លោកស្រីត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ ដែលកាលពីឆ្នាំ២០១៧ បានឈ្នះជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
ក្នុងឆ្នាំដដែលនោះ លោកជំទាវបានបញ្ឈប់ការគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ថៃ ដោយលើកហេតុផលថា ស្របតាមគោលនយោបាយរបស់សមាគមបាល់ទាត់ដែលលុបចោលប្រព័ន្ធគ្រប់គ្រងក្រុមជម្រើសជាតិសម្រាប់ក្រុមមុនៗទាំងអស់។

ចាប់ផ្ដើមប្រឡូកចូលឆាកនយោបាយ
នៅចុងឆ្នាំ ២០១៨ លោកជំទាវបានចូលប្រឡូកក្នុងឆាកនយោបាយដោយដាក់ពាក្យចូលជាសមាជិកគណបក្ស Palang Pracharath ហើយត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកសភាក្នុងបញ្ជីគណបក្សនេះក្នុងឆ្នាំ ២០១៩។ នៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២ នាងបានលាលែងពីតំណែងមួយនេះ ក្រោមហេតុផលពីការដួលរលំសភាទាក់ទងនឹងការបោះឆ្នោតតាមរូបមន្តគណនា (សមាជិកសភាក្នុងបញ្ជីបក្សបានប្រើរូបមន្តបែងចែកដោយ១០០ ឬចែកនឹង ៥០០)។
ក្រោយមកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំដដែល លោកស្រីបានរត់ចូលជាសមាជិកគណបក្សប្រជាធិបតេយ្យ។ គាត់ត្រូវបានតែងតាំងជាប្រធានក្រុមនវានុវត្តន៍នយោបាយរបស់គណបក្សនៅក្នុងតំបន់ទីក្រុងបាងកក សម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ចំពេលស្ថានការណ៍ដែលគណបក្សប្រជាធិបតេយ្យត្រូវស្តារឡើងវិញជាបន្ទាន់។
បន្ទាប់ពីការចាញ់ដ៏ធំរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៣ ដែលបានជំរុញឲ្យមេដឹកនាំគណបក្សនេះលាលែងពីតំណែង លោក Jurin Laksanawisit Wattanya បានឈរឈ្មោះជាអ្នកដឹកនាំគណបក្ស រួមជាមួយនឹងអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva មេដឹកនាំស្តីទីគណបក្ស Chalermchai Sri-on និងវរសេនីយ៍ឯក Thita Rangsitpol Manit ។
នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ គណបក្សប្រជាធិបតេយ្យបានចាប់ផ្តើមកិច្ចប្រជុំមួយដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ក្រោមបទប្បញ្ញត្តិលេខ ៣១ របស់គណបក្សប្រជាធិបតេយ្យ បេក្ខជនសម្រាប់មុខតំណែងប្រធានគណបក្សត្រូវតែជាសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាសមាជិកគណបក្សយ៉ាងហោចណាស់ប្រាំឆ្នាំ។ ប៉ុន្តែលោកស្រី មិនបំពេញតាមតម្រូវការទាំងពីរនេះទេ។
ការលើកលែងអាចត្រូវបានធ្វើឡើងសម្រាប់បេក្ខជនដែលទទួលបានការយល់ព្រមពីសមាជិកលើសពីបីភាគបួន ដែលចូលរួមកិច្ចប្រជុំ។ ចំណែក Madam Dear ត្រូវការសម្លេង ១៩៦ លើ ២៦១ ដើម្បីបំពេញតាមតម្រូវការ។ ទោះជាយ៉ាងណាក៏ដោយ គាត់នាពេលនោះទទួលបានត្រឹមតែ ១៣៩ ប៉ុណ្ណោះ ដោយបង្ខំនាងចេញពីការប្រកួតភ្លាមៗ។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីអរគុណចំពោះការគាំទ្រទាំងអស់ ហើយបាននិយាយថា មធ្យោបាយតែមួយគត់សម្រាប់ការរស់ឡើងវិញនៃគណបក្សគឺដើម្បីនាំយកនូវមនោគមវិជ្ជាដ៏យូរអង្វែងរបស់ខ្លួន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រួសៗពីឧត្តមសេនីយ៍ថៃមួយរូប អាចឈោងចាប់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិខាងមុខ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច