កីឡា
មន្ទីរពេទ្យកុមារអង្គរ៖ អំណរគុណសហព័ន្ធកីឡាទោចក្រយានបង្កើតព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាបាន ១០លានរៀល
មន្ទីរពេទ្យកុមារអង្គរ ដែលគេដឹងថាជាកន្លែងដែលជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាតាមរយៈការព្យាបាលដោយមិនយកថវិកានៅឯខេត្តសៀមរាប បានថ្លែងអំរគុណជាខ្លាំងដល់សហព័ន្ធកីឡាទោចក្រយានដែលបានរៀបចំ «ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា» លើកទី២ រៃអង្គាសថវិកាបានសរុបចំនួន ២,៥២៥ដុល្លារ (១០លានរៀល) ដើម្បីបរិច្ចាគជួយមកកាន់មន្ទីពេទ្យ។

រូបភាពលើផេកពេទ្យកុមារអង្គរ
នេះបើតាមការបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់មន្ទីរពេទ្យកុមារអង្គរ កាលពីម្សិលមិញនេះគឺបានថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអ្នកស្ម័គ្រចិត្តរបស់សហព័ន្ធកីឡាទោកច្រយានកម្ពុជា បានរៀបចំ «ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា» លើកទី២ ដែលត្រូវជិះកង់ពីរាជធានីភ្នំពេញឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លើចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ និងបានរៃអង្គាសថវិកាបានសរុបចំនួន ២,៥២៥ដុល្លារ (១០លានរៀល) ដើម្បីបរិច្ចាគជួយមន្ទីពេទ្យកុមារអង្គរ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយាន (ស្ដាំ)
«តំណាងមន្ទីរពេទ្យសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាចំណែកជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈសកម្មភាពសប្បុរសធម៌មួយនេះដើម្បីការពិនិត្យព្យាបាលសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជាប្រកបដោយក្តីមេត្តាករុណា និងមានគុណភាពខ្ពស់» ៕




រូបភាពលើផេកពេទ្យកុមារអង្គរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


